នៅពេលនេះ តារាចម្រៀងកំប្លែង ខាត់ ចំរើន បានពើតដោយជំងឺរុំកាយ ដោយសារមេរោគរលាកថ្លើម។ លោកកំពុងបង្ហាញនូវអារម្មណ៍តុកសិកខ្លាំង និងបាក់ទឹកចិត្តព្រោះចំណាយថ្លៃព្យាបាលច្រើនហើយ កូនៗនៅពេញផ្ទះស្រែកដោយភាពឃ្លាន ចាំមេបាជួយទំនុកផ្តើម។

ខាត់ ចំរើនបានបង្ហាញសារថា «បើកភ្នែកឡើងក្រឡង់ដល់តែបីនាក់ឯណោះ … តើឱ្យខ្ញុំរត់ទៅណា ខ្ញុំអាណិតកូនៗខ្ញុំណាស់គ្នានៅតូចៗពេក អត់ទាន់ដឹងអីក្រៅតែពីទារស៊ីហើយដេកទេ … គិតដល់រឿងនេះ គឺសេដ (ក្រៀមក្រំ)»។ លោកបានបង្ហោះសារដែលមានខ្លឹមសារថា «មិនទាន់បានការកូនអីមួយផង ឥឡូវជំងឺពេញខ្លួនទៅហើយ អាហ្នឹងគឺមកពី ស៊ីរើស តែបើផឹកវិញមិនខ្ចីរើសប្រភេទស្រា ទីតាំងនិងពេលវេលាឡើយ»។

លោក ខាត់ ចំរើន តារាកំប្លែង និងជាអ្នកច្រៀងតាមពិធីការនិងពិធីកាត់សក់ បានទម្លាយឱ្យដឹងថា រូបលោកកំពុងតែមានជំងឺ «រលាកថ្លើម» ដែលទាមទារអោយលោកត្រូវការព្យាបាលជាចាំបាច់។ ជាបន្តបន្ទាប់តារារូបនេះតែងតែបង្ហោះសារតាមគណនេយ្យហ្វេសប៊ុករបស់លោកស្តែងពីអារម្មណ៍ពិបាកចិត្ត និងគិតដល់គ្រួសារ ចាប់តាំងពីពេលដែលលោកពិនិត្យឃើញមានជំងឺមួយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here