ងិន ម៉ារ៉ាឌី ថ្ងៃភ្ជាប់ពាក្យបង្ហោះសារយ៉ាផ្អែមល្ហែមថា…

0

ក្រោយប្រកាសត្រៀមខ្លួនរួចជាស្រេចក្នុងការលាភាពនៅលីវរបស់អតីតបវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ2021 កញ្ញា ងិន ម៉ារ៉ាឌី បានដឹកដៃអនាគតស្វាមីរបស់ខ្លួនដែលជាបុរសសង្ហារសាច់ដុំ ចូលរោងភ្ជាប់ពាក្យហើយដើម្បីបើកមុខ និង បង្ហាញពីទំនាក់ទំនងច្បាស់លាស់ឱ្យមហាជនបានជ្រាបកាន់តែច្បាស់ កាលពីថ្ងៃទី 24 ខែ តុលា ម្សិលមិញនេះ។

ដូចប្រិយមិត្តបានជ្រាបរួចមកហើយថា កញ្ញា ងិន ម៉ារ៉ាឌី បានបកាសជាសាធារណៈកាលពីពេលថ្មីៗនេះហើយថាខ្លួន និង គូស្នេហ៍ នឹងរៀបចំធ្វើពិធីរៀបមង្គលការធំដុំមួយឱ្យទាល់តែបាននៅក្នុងកំឡុងឆ្នាំ2023 ខាងមុខនេះ។ យោងតាមការបង្ហោះរូបភាពក្នុងថ្ងៃភ្ជាប់ពាក្យរបស់ខ្លួនកញ្ញាក៏បានសរសេរសារដ៏មានអត្ថន័យ និង ផ្អែមល្ហែម ចែកចាយទៅកាន់មហាជនព្រមទាំងអ្នកគាំទ្ររបស់ខ្លួនផងដែរថា « ខ្ញុំមិនត្រូវការបុរសដែលសង្ហាដូចទេវបុត្រ តែខ្ញុំត្រូវការបុរសម្នាក់ដែលច្បាស់លាស់និងស្រឡាញ់ខ្ញុំដល់ថ្ងៃចុងក្រោយ❤️ »។

ហើយជាភស្តុតាង កញ្ញា និង អនាគតស្វាមីពេលនេះក៏បានក្លាយជាគូដណ្ដឹងនឹងគ្នាពិតប្រាកដក្រោមការយល់ស្របពីម្ដាយឪពុកទាំងសងខាង និង ចូលតាមផ្លូវទំនៀមទម្លាប់ប្រពៃណីដូនតាខ្មែរប្រកបដោយសេក្ដីថ្លៃថ្នូរ ព្រមទាំងជាការពេញចិត្តយ៉ាងខ្លាំងពីសំណាក់បណ្ដារហ្វេនៗដែលគាំទ្រខ្លួួន ដែលជាសញ្ញាល្អមួយគួរឱ្យកោតសរសើរ ប្រកបដោយកិត្តយសសាកសមចំពោះអតីតបវរកញ្ញាចក្រវាឡកម្ពុជាយើងរូបនេះ។

ក្នុងថ្ងៃមង្គលភ្ជាប់ពាក្យរបស់នាងគេសង្កេតឃើញមានការសាទរ និង សារជូនពរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ ក៏ដូចជាមិត្តៗសិល្បៈពាសពេញបណ្ដាញសង្គម Facebook និង Instagram ចំពោះគូស្នេហ៍ដ៏សាកសមមួយនេះ ព្រមទាំងមានការជម្រុញឱ្យ Idol របស់ខ្លួនចូលរោងការឆាប់ៗផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here