ដើម្បីចូលរួមការប្រកួតប្រជែងកម្មពិធីបុរសឯកអន្តរជាតិ Mister Grand International 2022 នៅឯប្រទេស TRINIDAD AND TOBAGO លោលយូ ថនវណ្ណៈ ដែលកំពុងហោះទៅកាន់ទីតាំងប្រកួត បានស្នើតែម្យ៉ាងទេគឺកម្លាំងចិត្ត។ លោកបានប្តេជ្ញាតស៊ូ ដោយធ្វើយ៉ាងណាពាំនាំលទ្ឋផលអោយល្អមកមាតុភូមិវិញ។

បុរសអាកាសចរណ៍ និងជាបុរសឯកកម្ពុជាពីកម្មវិធី Mister Green Cambodia លោក យូ ថនវណ្ណៈ នឹងនាំយកល្ខោនស្បែកធំ ដែលជាសម្បត្តិបេតិកភណ្ឌតំណាងឱ្យកម្ពុជា ទៅចូលរួមប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ កម្មវិធី Mister Green International 2022 នឹងប្រព្រឹត្តទៅនាថ្ងៃទី ១៧ -២៥ ខែវិច្ឆិកា នៅទ្វីបអាម៉េរិកខាងត្បូង ដោយមានបេក្ខជនចូលរួមជាង៣០ប្រទេស។

យូ ថនវណ្ណៈមានការរំពឹងទុកបែបណាក្នុងកម្មវិធីប្រឡងដ៏ថ្មីសឡាងមួយនេះ?លោក យូ ថនវណ្ណៈ៖ បាទ ខ្ញុំមានការរំពឹងទុកខ្ពស់ ដោយសារតែ ដោយសារបានត្រៀមលក្ខណៈទុកជាមុនតាំងពីខែ៣ ដើមឆ្នាំនេះ។ល។ ដូច្នេះហើយការខិតខំប្រឹងប្រែងកន្លងមក ខ្ញុំសង្ឃឹមថាបានចូល Top ណាមួយក្នុងចំណោម Top ទាំងអស់ ពីកម្មវិធី Mister Green International ២០២២ខាងមុខនេះ៕
សូមធ្វើដំណើរដោយសុវត្ថិភាព និងនាំជោគជ័យណាមួយមកឲ្យប្រទេសកម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here