ស្នាមញញឹមជាច្រើន ត្រូវបានអ្នកនាងសុឹម សូលិកា បានលើកយកមកបង្អួតទស្សនិកជន ក្រោយពេលដែលអ្នកនាងរកបានស្វាមី ត្រូវបេះដូងនិងចិត្តក្រោមការចូលរោងផ្កាស្លា។អ្នកណាក៏មើលឃើញថា សុឹម សូលិកាពិតជាទទួលបាននូវសុខសុភមង្គលច្រើនមួយរយៈចុងក្រោយនេះ។លើសពីនេះអ្នកនាងតែងតែជូននូវកាដូដល់ស្វាមី លោកអេង ឬទ្ឋីអតីតពិធីករប៉ុស្តី៍បាយ័ន។ស្នេហាសមប្រកបបែបនេះធ្វើអោយ រូបកាយសូលិកាធាត់ទ្រលុតទ្រលន់មុខពេញណែន ដោយមិនបានជួបរឿងពិបាកចិត្តក្រោយពេលក្តីសុខមកដល់ សូម្បីតែកូនស្រីក៏បើកចិត្តទទួលយកប៉ាៗថ្មីមិនបាមឃាត់ឃាំងនោះទេ។

ស្វាមីអ្នកនាងស៊ឹម សូលីកានោះគឺលោក អេង ឬទ្ធី បានបង្ហោះ រូបភាពយ៉ាងប្លែក ភ្នែក ជាមួយនឹងការ បោះតង់នៅមុខផ្ទះនិង បង្កើត បរិយាកាសញាំអាហារ ពេលល្ងាច ជាមួយនឹង គ្រួសារដែលគម្រោង ចង់ទៅបោះតង់ នៅកន្លែង ធម្មជាតិ នៅឯខេត្តនោះទេតែអ្នកនាងស៊ឹម សូលីកា បែរជារៀបចំនៅផ្ទះ វិញទើបលោក អេង ឬទ្ធី បានថ្លែងថា « អរគុណសន្តិភាពបបួលប្រពន្ធ ទៅបោះជំរំនៅសមុទ្រនៅមណ្ឌល គីរី នៅអារ៉ែង ញឹកពេកយប់ នេះមកដល់ផ្ទះភ្ញាក់ផ្អើលប្រពន្ធ បោះជំរំឲ្យដូចចិត្តគាត់ថាយប់នេះបោះជំរំ នៅ មាត់សមុទ្រប្តីសម្លាញ់រាត្រីសួស្តី អរគុណប្រពន្ធ អរគុណកូនស្រី សំណព្វចិត្ត » ។បើឆ្លងកាត់ការរៀបការច្រើនខែតែគូស្នេហ៍ចាស់ទុំនេះនៅមិនទាន់បានស្វែងកូនលើកដំបូងតាមបំណងនៅឡើយនោះទេម្នាក់ៗចាំមើលពេលណាពពោះ។

ប្រាកដណាស់ បើទោះបីជា អ្នកទាំងពីរទើបតែ ចាប់ដៃគ្នា បានកសាងជីវិតប្តី – ប្រពន្ធ បានជាង១ ឆ្នាំ ក៏ ពិតមែនប៉ុន្តែបើនិយាយ ពីភាពផ្អែមល្ហែម របស់អ្នកទាំង២ វិញកាន់តែផ្អែម ល្អែមឡើងនៅ ក្នុង គ្រួសារដូច ជាការបង្កើតនូវអ្វីដែល ថ្មីប្លែកៗឲ្យគ្នាដើម្បីបំពេញសេចក្ដីសុខក្នុងគ្រួសារគួរឱ្យសរសើរ។

LEAVE A REPLY

Please enter your comment!
Please enter your name here