បទ “កណ្ដៀវអូនស្រួយ”របស់ពន្លកថ្មី បរ៉ាម៉ី រងការរិះគន់

0

តារាចម្បរៀងបន្លកថ្មី បរ៉ាម៉ី បានទទួលរងនូវការរិះគន់យ៉ាងខ្លាំងក្រោពេលបទចម្រៀងថ្មីរបស់នាង មានចំណងជើងថា “កណ្ដៀវអូនស្រួយ” បានបង្ហោះឡើងជាសាធារណៈ។ បទចម្រៀងថ្មីនេះត្រូវបានមហាជន រិះគន់យ៉ាងខ្លាំង ដោយសារតែនាង ក្លាហានក្នុងការបកស្រាយបទចម្រៀងដែលមានចំណងជើង និងអត្ថន័យ ហាក់មានន័យអាសអាភាស ជាពិសេសនៅពេលមានការគ្រលាស់ពាក្យ ដែលបានបង្កប់នៅក្នុងខ្លឹមសារចម្រៀង។ យ៉ាងណាមិញ បទចម្រៀងនេះ ប្រសិនបើមិនមានការគ្រលាស់ពាក្យថា សម្រាប់អត្ថន័យនៅក្នុងបទចម្រៀង ក៏ស្ដាប់ទៅបែបធម្មតាផងដែរ។

អ្នកចែកចាយបទចម្រៀងមួយនេះ បានបង្ហាញការរិះគន់ ចំពោះអត្ថន័យបទចម្រៀងទាំងមូល ដោយពាក្យគន្លាស់កាត់ដែលអ្នកនិពន្ធបានប្រើ ត្រូវបានគេកត់សម្គាល់ថា មានភាពអាសអាភាស ដោយការរិះគន់នេះ ក៏បានវាយប្រហារទៅដល់ម្ចាស់បទផង។ នៅមិនទាន់មានប្រតិកម្មពីម្ចាស់បទ និង អ្នកចម្រៀងនៅឡើយទេ បន្ទាប់ពីមានការរិះគន់ពីអ្នកចែកចាយបទនេះ តាំងពីបានដាក់បង្ហោះ។ យ៉ាងណាមិញ បទចម្រៀងមួយនេះ ក៏ត្រូវគេឃើញថា មានអ្នកចូល Views ច្រើនតែក្នុងរយៈពេលប៉ុន្មានម៉ោងផងដែរ បើទោះជាអត្ថន័យត្រូវគេរិះគន់។ អ្នកខ្លះបានទាំងសរសើរថា អត្ថន័យបទនេះ ដ្បិតថា មានភាព មិនសមរម្យនៅក្នុងពាក្យគន្លាស់កាត់ ប៉ុន្តែក៏ចាត់ទុកថាអ្នកនិពន្ធមានសមត្ថភាពផងដែរក្នុងការប្រើប្រាស់ពាក្យចុងជួនគន្លាស់កាត់ ខណៈដែលខ្លឹមសារបែបនេះ បទចម្រៀងជំនាន់ដើមក៏មានខ្លះៗផងដែរ ដោយគ្រាន់ពាក្យគន្លាស់កាត់នៅក្នុងបទ”កណ្ដៀវអូនស្រួយ”។

នៅមិនទាន់ដឹងថា តើបទនេះទទួលបានការព្រមានពីអ្នកជំនាញលើខ្លឹមសារ និងអត្ថន័យ ឬ យ៉ាងណាទេ មកទល់នឹងដាក់បង្ហោះ ហើយមានអ្នករិះគន់ផង និង សរសើរផងបែបនេះ។
ចង់ដឹងថា បទចម្រៀងនេះ មានខ្លឹមសារបែបគន្លាស់កាត់បែបណា សូមទស្សនា Clip ខាងក្រោម៖


LEAVE A REPLY

Please enter your comment!
Please enter your name here