មិនទុកមុខឱ្យតារា TikTok សុខាបន្តឡើយ អ៉ឹម ជីវ៉ា ផ្ទុះកំហឹងរិះគន់ចំៗលែងក្រែងចិត្ត

0
{"source_sid":"69D23399-4EB7-463B-B3BE-AEB0AE661125_1591779293916","subsource":"done_button","uid":"69D23399-4EB7-463B-B3BE-AEB0AE661125_1591779293901","source":"other","origin":"gallery"}

មហាជនជាច្រើនមានការមិនពេញចិត្តនូវអត្តចរិតរបស់ អ្នកលេង TikTok ល្បី ឈ្មោះ សុខា អំពីចរិតកោងកាចនិយាយស្ដីគ្មានសុជីវធម៌ទៅកាន់អ្នកមើលវីដេអូរបស់នាង។

លោក អ៉ឹម ជីវ៉ា ដែលត្រូវបានគេដឹងថាជាអ្នកជួយអូសទាញនាង សុខា ឱ្យបានទទួលការងារមួយចំនួននៅក្នុងក្រុងភ្នំពេញ ហើយក៏ជាអ្នកផ្ទុះជំម្លោះតវ៉ាគ្នាជាមួយនឹងលោក ផែង វណ្ណៈ ដើម្បីការពារកិត្តិយសឱ្យបុគ្គលឈ្មោះសុខាដែលត្រូវបានគេមើលងាយ ធ្លាប់តែបង្ហាញក្ដីអាណិតអាសូរ ស្រាប់តែពេលនេះលោកផ្ទុះកំហឹងចេញមុខរិះគន់និងទម្លាយចំៗមិនទុកមុខឱ្យនាងតាមបណ្ដាញសង្គមថា « សត្វ​ក្រពើ សត្វ​តិរច្ឆាន សត្វ​អាសិរពិស ទោះបី​ខំ​លើក​តម្កើង ដុសលាង​វា​ឲ្យ​ផុត​ពី​ជាតិ​ជា​សត្វ​ ឬ​ចង់​ចិញ្ចឹម​វា​ឲ្យ​ចូល​ក្នុង​សង្គម​ដ៏​ស៊ីវិល័យ​ ក៏​វា​នៅតែ​មិន​អាច​កែ​ចេញពី​សារធាតុ​ជា​សត្វ​បាន​ដដែល! ព្រោះ​ចរិត​សត្វ​ក្រពើ​ មិន​អាច​មក​ដេក​លើ​ពូក​ជាមួយ​មនុស្ស​បានទេ!លោក​បន្តថា ខ្ញុំ​មិន​ស្តាយ​លុយ​ទេ តែ​ខ្ញុំ​ស្តាយ​ពេលវេលា​ ស្តាយ​ទឹកចិត្ត ដែល​ខំ​លះបង់​ធ្វើ​គ្រប់​បែបយ៉ាង តែ​មិន​អី​ទេ ចាប់​ថា​បាបកម្ម​ដែល​ពី​ជាតិ​មុន​ខ្ញុំ​ជំពាក់​គេ ជាតិ​នេះ​ខ្ញុំ​សង​វិញ​ហើយ ហើយក៏​ទុក​ថា​ជា​បទពិសោធន៍​​​នៃ​មេរៀន​ជីវិត​ខ្ញុំ​ចុះ។ លើ​ក្បាល​មាន​មេឃ ក្រោម​ជើង​ជាន់​ដី អំពើ​ល្អ​អាក្រក់​មិន​អាច​ច្របាច់​បញ្ចូល​គ្នា​បានទេ អំពើ​ល្អ​មិន​សាបសូន្យ។ »

យ៉ាងណាមិញតារា​Tik Tok​សុខា ក៏បាន​ធ្វើការ​ឡាយ​វីដេអូ​បកស្រាយ និង​ទទួលស្គាល់​ កំហុស​របស់​ខ្លួនឯង​ផង​ដែរ។ ក្នុង​នោះ នាង​ក៏បាន​ខ្លួនឯង​ថា​ជា​សត្វ​ក្រពើ​នេះ​ផង​ដែរ សមតែ​ឲ្យ​លោក​ផែង វណ្ណៈ អាចារ្យ​ធំ ថា​ជា​បាត​សង្គម​មែនហើយ។ចំពោះ​ការ​និយាយ​ថា​ ពេទ្យ​ឲ្យ​និយាយ​កុហក​ថា​ អត់​ឈឺ​នោះ តារា​Tik Tok​រូប​នេះ បាន​និយាយ​ថា ខ្លួន​និយាយ​កុហក​ទេ និយាយ​ពន្លើស​ទេ តាមពិត​ការ​ចាក់​ច្រមុះ​នោះ​មិន​ឈឺ​នោះ​ទេ គ្រាន់តែ​ឈឺ​មុខ​ម្ជុល​បន្តិច​ប៉ុណ្ណោះ។ ជាមួយ​គ្នា​នេះ នាង​ក៏បាន​អង្វរ​ឲ្យ​គ្លីនិក ដែល​កែសម្ផស្ស​ឲ្យ​នាង​លើកលែងទោតាំងពី​ដើម​រហូតដល់​បញ្ចប់​ការ​ឡាយ​របស់​នាង។

តែ​មិន​ដឹង​ថា ​មាន​រឿង​អី​កើត​ឡើង​ទេ ​ព្រោះ​ម៉ោង​១០​ព្រឹក​ ​ថ្ងៃ​ទី​១០ ​ខែ​មិថុនា ​ឆ្នាំ​២០២០ ម្ចាស់​ហាង​កែ​សម្ផស្ស​នោះ ​បាន​ឲ្យ​សុខា​ទៅ​កាន់​ហាង​របស់​ខ្លួន ​ធ្វើ​ការ​ឡាយ​រួម​គ្នា ​រួច​បញ្ចប់​បញ្ហាជាមួយគ្នា​ត្រឹម​នឹង​ដោយសន្យាឈប់​ពាក់ព័ន្ធ​នឹង​ជីវិត​ ឬនិយាយបរិហាកេរ្តិ៍គ្នាទៅវិញទៅមកបន្តទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here