ល្បីឈ្មោះជាតារាភេទទី៣យូរហើយ ហេតុអ្វី រ៉ូលីន មិនព្រមវះកាត់កែរភេទ?

0

ថ្វីត្បិតតែទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញជាតារាភេទទី៣ក្នុងពិភពសិល្បៈយ៉ាងណាក្ដី ក៏តារាសម្បូរវោហាស័ព្ទ និងក្រមិចក្រមើម លោក ជួប ច័ន្ទសក្កដា ហៅ រ៉ូលីន បែជាប្រកាន់ជំហរមិនធ្វើការវះកាត់ប្ដូរភេទ ដូចតារាភេទទី៣ មួយចំនួនឡើយ ។

មកទល់ពេលនេះមានតារាភេទទី៣ថ្មីចាស់ជាច្រើនកំពុងខ្វាយខ្វល់ក្នុងការវះកាត់កែរសម្ផស្សផ្លាស់ប្ដូរទម្រង់មុខ សម្បុរពណ៌ស្បែក និង វះកាត់ប្ដូរភេទឱ្យក្លាយជាស្ត្រីពេញលក្ខណៈ តែតារាចម្រៀង និងកំប្លែង រ៉ូលីន ហាក់មិនជ្រួលជ្រើមក្នុងការផ្លាស់ប្ដូរទម្រង់រូបរាងពណ៌សម្បុររបស់នាងឱ្យក្លាយជានារីនោះឡើយ។ ក្នុងនោះផងដែរគេសង្កេតឃើញថានាងគ្រាន់តែធ្វើច្រមុះបន្តិចបន្តួចឱ្យស្រួចស្អាត និងព្យាយាមសម្រករាងឱ្យស្លីមស្វែលជាងមុនដើម្បីលើកសម្រស់របស់នាងតែប៉ុណ្ណោះ ។

ពាក់ព័ន្ធជាមួយនឹងការកែរភេទ លោកធ្លាប់បាននិយាយថា វាមិនមែនជាជម្រើសសម្រាប់ផ្លាស់ប្ដូរជីវិតរបស់លោកពីមនុស្សប្រុសទៅជាមនុស្សស្រីបានឡើយ ដោយសារសព្វថ្ងៃលោកក៏នៅមានអារម្មណ៍ជាមនុស្សប្រុសខ្លះនៅឡើយ។ បើទោះជានៅមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្តក្លាយខ្លួនទៅជាបុរសធម្មតាវិញក៏ពិតមែន ប៉ុន្តែលោកនៅតែអះអាងយ៉ាងមុតមាំថា នឹងមិនធ្វើការវះកាត់កែរភេទនោះឡើយ។ បើថ្ងៃណាមួយមកដល់មាននារីដែលព្រមទទួលតយកលោកធ្វើជាស្វាមី លោកនឹងរៀបការសាងគ្រួសារស្នងត្រកូលតាមបំណងម្ដាយរបស់នាងមុននឹងគាត់លាចាកលោកទៅ ឱ្យដូចមនុស្សទូទៅក្រោយលោកលាឈប់ពីវិស័យសិល្បៈផងដែរ។

ជាក់ស្ដែងទោះបីតារារូបនេះនិយមតែងខ្លួនជាស្រីនៅក្នុងកម្មវិធីសម្ដែងសិល្បៈផ្សេងៗពិតមែនក្ដី ប៉ុន្តែរាល់ពេលដែលលោកចេញក្រៅ និងចូលរួមកម្មវិធីធំៗរបស់អ្នកសិល្បៈដូចគ្នាគេសង្កេតឃើញលោកតែងខ្លួនស្លៀកពាក់ជាបុរសយ៉ាងស្រស់សង្ហារជាញឹកញ៉យ។

LEAVE A REPLY

Please enter your comment!
Please enter your name here