វ័យ៣៧ឆ្នាំពិតមែន តែពេជ្រ សោភា នៅតែក្មេងនិងស្រស់ស្អាត

0
{"source_sid":"69D23399-4EB7-463B-B3BE-AEB0AE661125_1591848676655","subsource":"done_button","uid":"69D23399-4EB7-463B-B3BE-AEB0AE661125_1591848676630","source":"other","origin":"gallery"}

តារាចម្រៀងជួរមុខរបស់ផលិតកម្មរស្មីហង្សមាស អ្នកនាងពេជ្រ សោភា ឈានចូលដល់វ័យ ៣៧ ឆ្នាំហើយ បើនិយាយពីសម្រស់វិញស្រស់ស្អាតមិនចាញ់ក្រមុំៗនោះឡើយ ។ មិនតែប៉ុណ្ណោះនាងបានបង្ហាញស្នាមញញឹមយ៉ាងមានក្ដីសុខជាមួយអ្នកគាំទ្ររបស់នាងក្នុងថ្ងៃខួបកំណើតកាលពីថ្ងៃទី 9 ខែ មិថុនា ឆ្នាំ ២០២០ នេះ។

ក្នុងនោះផងដែរគេសង្កេតឃើញមានផលិតករ តារារួមអាជីពរ និងបណ្ដារហ្វេនៗបស់នាងជាច្រើនបានបង្ហោះសារជូនពរដល់នាងក្នុងថ្ងៃកំណើតជាហូរហែរ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះអ្នកនាងពេជ្រ សោភា មិនបានធ្វើពិធីជួបជុំអ្នកសិល្បៈជាលក្ខណៈទ្រង់ទ្រាយធំនោះឡើយ ដោយគ្រាន់តែនាងត្រូវបានហ្វេនគាំទ្រ និងជិតស្និទខ្លាំងបំផុត ធ្វើកម្មវិធីពញាក់អារម្មណ៍តែប៉ុណ្ណោះ ។

យ៉ាងណាមិញក្នុងថ្ងៃខួបកំណើតនាងបានតុបតែងខ្លួនយ៉ាងសមញ្ញបំផុតជាមួយនឹងរ៉ូបពណ៌ក្រហមខ្លី ប៉ុន្តែសម្រស់របស់នាងនៅតែស្រស់ស្អាតក្មេងជាវ័យគួរឱ្យស្រឡាញ់ មិនមសមជាមួយនឹងវ័យ ៣៧ឆ្នាំនោះឡើយ។ ពេជ្រ សោភា ផ្ដល់ស្នាមញញឹមហាក់មានក្ដីសុខនឹងទង្វើររបស់អ្នកគាំទ្ររបស់នាងបើទោះជាមិនមានភាពធំដុំនិង ហឹកហាក់អឺងកងដូចកម្មវិធីតារាសិល្បៈដ៏ទៃ តែនាងពិតជាសប្បាយរីករាយខ្លាំងដោយសារវាបានបង្ហាញពីទឹកចិត្តយកចិត្តទុកដាក់ និងស្រឡាញ់រាប់អានពិតចេញពីបេះដូងរបស់ពួកគេ។

មកទល់បច្ចុប្បន្ននេះពេជ្រ សោភា មិនត្រឹមតែជោគជ័យត្រឹមអាជីពជាអ្នកចម្រៀង និងផលិតចម្រៀង តែប៉ុណ្ណោះនោះទេ នាងត្រូវបានគេដឹងថាកំពុងហក់លោតទីផ្សារខ្ពស់ជាមួយនឹងការថតស្ពតពានិជ្ជកម្មធំៗនៅក្នុងប្រទេសកម្ពុជាផងដែរ។ បើនិយាយពីរឿងចូលរោងការវិញនាងនៅមិនទាន់ធ្វើការសម្រេចចិត្តនៅឡើយទេទោះស្ថិតក្នុងវ័យ៣៧ឆ្នាំហើយក្ដី ម្យ៉ាងនាងក៏កំពុងតែមមាញឹកក្នុងការងារនិងមុខជំនួញថ្មី និង កំពុងតែមានក្ដីសុខជាមួយនឹង ការរស់នៅក្នុងភាពស្តុកស្តមជាមួយនឹងជីវភាពដែលនាងខិតខំតស៊ូកសាងមកអស់រយៈពេលជាច្រើនឆ្នាំមកនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here