បន្ទាប់ពីបានជាសះស្បើយដោយសារសុខភាពមិនអំណោយផល តារាវ័យ អ្នកនាង គង់ សុជាតិត្រូវគេកត់សម្គាល់ថាខ្លាំងតែម្ដង ដោយអ្នកនាងស្រាប់តែទទួលឱកាសក្លាយជាតំណាងផលិតផល ជាមួយពីធីការិនីឆ្នើមមួយរូបទៀត មិនចាញ់តារាឡើងកូដក្មេងៗ។ អ្នកនាង ក៏ត្រូវគេដឹងថា មានការចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនជាច្រើនទៀត ក្នុងការងារនេះនោះផង។

ក្រោយខកខានធ្វើការរួមគ្នាអស់ជិតមួយទស្សវត្សក្នុងវិថីសិល្បៈពេលនេះ អ្នកនាង គង់ សុជាតិ និងអ្នកនាង សុខា សុធានី ដែលត្រូវបានគេដឹងថាជាមិត្តភក្កិនឹងគ្នាយូរក្រែលឆ្នាំហើយនោះ បានវិលមកជួបគ្នាជាថ្មី ក្នុងនាមជាអ្នកតំណាងអោយសំឡីអនាម័យមួយកាលពីល្ងាចថ្ងៃ ទី៥ មិថុនា ២០២០ កន្លងទៅ នៅក្នុងហាងលក់សម្ភារៈកូនក្មេងប៊េប៊ីឃែ តាមបណ្តោយផ្លូវ២០០៤។

ក្នុងនាមជា វេជ្ជបណ្ឌិតមួយរូប អ្នកនាង សុខា សុធានី បានអោយដឹងថា មុនសម្រេចចិត្តធ្វើជាអ្នកតំណាងផលិតផល អ្វីមួយគឺអ្នកនាងមានការសម្រេចចិត្តច្បាស់លាស់ណាស់ ព្រោះការផ្សព្វផ្សាយទៅដល់អ្វីដែលមិនពិត អាចធ្វើអោយខាតប្រយោជន៍ប្រជាពលរដ្ឋ ដូច្នេះហើយអ្នកនាងបានបញ្ជាក់ថា សម្រាប់សំឡី អនាម័យ វីនអ៊ីយ៉ុង(WinIon) គឺអ្នកនាង បានជ្រើសរើសប្រើផ្ទាល់ ផ្ទាល់អស់រយៈពេលជាច្រើនសប្តាហ៍ ហើយបានជ្រាបច្បាស់អំពីគុណភាពរបស់សំឡីអនាម័យ វីនអ៊ីយ៉ុង(WinIon) ទើបអ្នកទាំងពីរសម្រេចចិត្តចុះកុងត្រាការងារធ្វើជាអ្នកតំណាងផលិតផលសំឡីម៉ាកនេះតែម្តង ហើយក៏បានណែនាំអោយបងប្អូនស្ត្រីគ្រប់រូបងាកមកប្រើប្រាស់សំឡីអនាម័យ វីនអ៊ីយ៉ុង នេះវិញ ព្រោះថា សំឡីអនាម័យ វីនអ៊ីយ៉ុង (WinIon) ផលិតឡើងពីធម្មជាតិសុទ្ធសាធ គ្មានសារធាតុគីមី ដែលបណ្តាលអោយមានផលប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់នោះទេ ហើយជាផលិតផលដែលមានគុណភាពខ្ពស់ ទទួលស្គាល់ដោយស្ថាប័នជាច្រើន ហើយលក់ដាច់បំផុតនៅសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប។

អ្នកនាង គង់ សុជាតិ ក៏មានមតិមិនខុសគ្នាជាមួយនឹងវេជ្ជបណ្ឌិត ប៉ុន្មានដែរហើយអ្នកនាងបានផ្ដាំផ្ញើរដល់បងប្អូនស្ត្រីឱ្យមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសប្រើប្រាស់នូវសំឡីអនាម័យដែលល្អដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពស្ត្រីយើង។ អ្នកនាងថា រាល់ការប្រើប្រាស់គឺអ្នកនាង សុទ្ធតែសាកល្បងខ្លួនឯងសិន មុននឹងផ្សព្វផ្សាយជូនទស្សនិកជន ដូច្នេះផលិតផលមួយនេះ ពិតជាមានគុណភាពខ្ពស់ សម្រាប់បងប្អូនស្រ្តីគ្រប់រូប។ គួរបញ្ជាក់ផងដែរថា សំឡីអនាម័យ វីនអ៊ីយ៉ុង(WinIon) ជាផលិតផលសំឡីអនាម័យមានគុណភាពខ្ពស់ មានលក់នៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក ហើយលក់ដាច់បំផុតនៅសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប ដោយសារតែសំឡីនេះ ទទួលបានស្តង់ដារគុណភាពពីស្ថាប័នជាច្រើនដូចជា: ISO 9001, ស្តង់ដារគុណភាពពីសហភាពអ៊ឺរ៉ប (CE), និងស្តង់ដារគុណភាពសហរដ្ឋអាមេរិក (FDA) ហើយបានចរាចរនៅលើទីផ្សារអស់រយៈពេលជាង40ឆ្នាំមកហើយ។ សំឡីអនាម័យ វីអីយ៉ុង(WinIon) មាន3ប្រភេទគឺ: ពណ៌បៃតង សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ មួយបន្ទះអាចប្រើបានរហូតដល់12ម៉ោង, ពណ៌ខៀវសម្រាប់ប្រើប្រាស់ពេលថ្ងៃ មួយបន្ទះអាចប្រើប្រាស់បានរហូតដល់6ម៉ោង និងពណ៌ស្វាយ សម្រាប់ប្រើប្រាស់ពេលយប់ មួយបន្ទះអាចប្រើប្រាស់បានពេញមួយយប់ ដែលលោកអ្នកអាចរកជាវបាននៅតាមបណ្តាហាង និងម៉ាតនានាជាច្រើនទូទាំង។

អ្នកនាងក៏មិនបានបង្ហើបអោយដឹងពីតម្លៃខ្លួនក្នុងការថតស្ពតពានិជ្ជកម្មនីមួយៗនោះទេ ប៉ុន្តែមានការបង្ហើបថាខ្ពស់មិនធម្មតា ហើយក៏អាចមិនក្រោមពេលអ្នកនាងឡើងកូដប៉ុន្មានដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here