បទ « អំពើល្អ » ផ្ទុះការគាំទ្រខ្លាំងដល់ពលករនៅកូរ៉េ

0
{"source_sid":"69D23399-4EB7-463B-B3BE-AEB0AE661125_1592011909879","subsource":"done_button","uid":"69D23399-4EB7-463B-B3BE-AEB0AE661125_1592011909852","source":"other","origin":"gallery"}

ពលករខ្មែរនៅកូរ៉េមួយរូបបានសុំសិទ្ធច្រៀង Cover បទ « អំពើល្អ » អ្វីដែលគួរឱ្យចាប់អារម្មណ៍ លោកអាចបញ្ចេញសំនៀងបានយ៉ាងពិរោះគួរឱ្យចង់ស្ដាប់។ គិតមកទល់ពេលនេះត្រឹមរយៈពេលតែ ៣ថ្ងៃតែប៉ុណ្ណោះដែលបទចម្រៀង Cover របស់លោកបានបង្ហោះឡើងហើយអូសទាញអ្នកទស្សនារហូតដល់រាប់សែននាក់។

លោក ឃុត សារ៉ាវិរះ គឺជាពលករខ្មែរមួយរូបដែលសព្វថ្ងៃលោកកំពុងបម្រើការងារនៅឯប្រទេសកូរ៉េប្រមាណជាង៤ឆ្នាំហើយមកទល់ពេលនេះ។ លោកគឺជាកូនកំព្រាឪពុកម្ដាយ ជាកូនទីបួនក្នុងចំណោមបងប្អូនបួននាក់ និងមានដើមកំណើតនៅក្នុងខេត្តកំពង់ឆ្នាំង។ មុនពេលដែលលោកបានក្លាយទៅជាពលករចំណសកស្រុក លោកត្រូវបានគេដឹងថាមានប្រវត្តិតស៊ូក្នុងជីវិតយ៉ាងខ្លាំងទម្រាំអាចចេញទៅធ្វើការនៅប្រទេសកូរ៉។

ថ្វីត្បិតតែលោកទៅធ្វើការឆ្ងាយស្រុកយ៉ាងណាក្ដី ក៏លោកនៅតែមានទឹកចិត្តស្រឡាញ់វិស័យសិល្បះពិសេសផ្នែកចម្រៀង។ នៅពេលលោកមានឱកាសចុះមកលេងស្រុកម្ដងៗ លោកតែងតែថតនូវបទចម្រៀងមួយចំនួន ក្នុងនោះមានបទនិពន្ធថ្មីខ្លះ និង ចម្រៀង Cover ខ្លះដើម្បីទុកបង្ហោះនៅក្នុង Chanel YouTube របស់លោកដើម្បីទុក្ខស្ដាប់ផងដែរ។

ជាមួយនឹងការស្រឡាញ់ពេញចិត្តនៅក្នុងវិស័យសិល្បៈលោក ឃុត សារ៉ាវិរះ ក៏បានសុំសិទ្ធ Cover បទ« អំពើល្អ » ដែលជាបទនិពន្ធថ្មីរបស់ស្ថាបនិកគ្រួសារតារាកម្ពុជា ហើយច្រៀងតែម្នាក់ឯងហើយដោយលោកបានបញ្ចេញសំនៀងយ៉ាងពិរោះគួរឱ្យចង់ស្ដាប់ផងដែរ។ ការបកស្រាយចម្រៀងមួយបទនេះរបស់លោកក៏បានបង្ហាញថា លោកជាពលករខ្មែរមួយរូបដែលបានគាំទ្រនូវអំពើល្អនៅក្នុងសង្គម និងបានផ្សព្វផ្សាយនូវបទចម្រៀងមួយនេះ ដើម្បីឱ្យពលករខ្មែរដ៏ទៃទៀតនៅកូរ៉េបានស្គាល់នូវបទនិពន្ធថ្មីរបស់ស្នាដៃខ្មែរផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here