ពលរដ្ឋមួយគ្រួសារ ក្នុងចំណោម១០៨ទាមទាដីធ្លីដែលគេរំលោភយក

0

កាលពីព្រឹកថ្ងៃទី១០ កញ្ញា ឆ្នាំ២០២១ មុននេះ ពលរដ្ឋចំនួន១០៨គ្រួសារ នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្នុងក្រុងប៉ោយប៉ែត បានចេញមុខវ៉ាលើឈ្មោះ ដែលជាអះអាងថាបានរំលោភដីធ្លី។ គ្រួសាររងគ្រោះទាំងនេះ ក៏ចេញមុខតវ៉ា ជួយដល់ជនរងគ្រោះមួយគ្រួសារ ដែលត្រូវបានបុគ្គលនោះ ព័ទ្ធយកដីទាំងខុសច្បាប់នោះផង។

អ្នកស្រី ខោល វណ្ណៈ រស់នៅភូមិឃុំខាងលើ បានលើកឡើងក្នុងវីដេអូ Live របស់ លោក សាន ប៊ុនធឿន ថា ពលរដ្ឋទាំង១០៨គ្រួសារត្រូវបានអាជ្ញាធរចែកដីជូនអោយរស់នៅក្នុងមួយគ្រួសារទំហ៊ំ២០ គុណ ៤០ តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ ប៉ុន្តែនៅឆ្នាំ២០០២ បែរជាមានឈ្មោះ ទូច មករា និង អ៊ូ សុខា ឈ្មោះ ជាអតីតទាហាន បែរជាអះអាងថា ខ្លួនមានប្លង់គ្របពីលើទីតាំងដែលពលរដ្ឋរស់នៅ ដោយប្លង់ដែលគ្របពីលើនោះ គឺអះអាងថា ធ្វើតាំងពីឆ្នាំ១៩៩៣។ អ្នកស្រីថា បុគ្គលទាំងពីរនេះ បានដាក់បណ្ដឹងថាពលរដ្ឋលួចដី ទាំងពលរដ្ឋទាំង១០៨គ្រួសារ មិនធ្លាប់ស្គាល់ និង មិនធ្លាប់ទាក់ទងនឹងដីនេះពីមុនទាល់តែសោះ គឺមិនដឹងមកពីហើយ មានឯកសារថាចេញតាំងពីឆ្នាំ១៩៩៣។ អ្នកស្រីក្រោយមានការឃុបឃិតហើយឈ្នះក្ដីលើពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ពលរដ្ឋមិនសុខចិត្តក៏បន្តតវ៉ា ហើយបន្ទាប់ពីរកឃើញថាប្លង់របស់អ្នកចោទប្រកាន់ទាំងពីរខាងលើថាមានករណីមិនប្រក្រតី ទើបសម្ដេចក្រឡាហោម ស ខេង សម្រេចអោយធ្វើការសើរើ និង កំណត់អោយពលរដ្ឋរស់នៅជាធម្មតា ដោយបានទាំងចេញឯកសារសម្គាល់ដីត្រឹមភូមិ ឃុំផង។ ប៉ុន្តែឈ្មោះ អ៊ូច សុខា និង ទូច មករា បែរជាយកការសម្រេចរបស់តុលាហើយបន្តធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋ។ អ្វីដែលគួរសង្វេគ គឺឈ្មោះ ទូច មករា បានទាំងចុះរុះផ្ទះ និង វាយរបងដីរបស់ឈ្មោះ តែ ឈាងស្រ៊ុន និង ភរិយា ទៅរកស៊ីនៅខេត្តត្បូងឃ្មុំ ហើយមកតតាំងមិនបាននៅពេលកូវីតផ្ទុះខ្លាំង ដោយព័ទ្ធយកជាកម្មសិទ្ធ ហើយធ្វើរបងរឹងមាំយកតែម្ដង។ អ្នកស្រីថា ឈ្មោះ ទូច មករា និង អ៊ូច សុខា បានព័ន្ធយកដីជាប់គម្រោងផ្លូវ៦០ម៉ែត្ររបស់ ឈ្មោះ តែ ឈាងស្រ៊ុន ដោយសារតែម្ចាស់ដីរវល់ទៅរកស៊ីនៅត្បូងឃ្មុំ ហើយបានធ្វើរបងព័ទ្ធយក ក្នុងពេលបិទផ្លូវកូវីតមិនអោយធ្វើដំណើរ ដែលម្ចាស់ដីមិនអាចឡើងមកបាន។

លោក តែ ឈាងស្រ៊ុន ដែលជាម្ចាស់ដីបន្តថា ក្រោយពេលដឹងថាឈ្មោះ ទូច មករា រុះផ្ទះ ហើយសង់របងព័ទ្ធយកដី លោកក៏បានដាក់បណ្ដឹងទៅកាន់ស្ថាប័ន្ធពាក់ព័ន្ធ តែមកទល់ពេលនេះ នៅមិនទាន់មានដំណោះស្រាយទេ បន្ទាប់ពីដីរបស់លោកដែលមានប្លង់ជាប់គម្រោងផ្លូវ៦០ម៉ែត្រថ្មី ត្រូវឈ្មោះនោះ ព័ទ្ធយកកាលពីខែមករា ក្នុងឆ្នាំ២០២១។ លោកថាខ្លួនមានប័ណ្ណសម្គាល់ដី ដែលទទួលស្គាល់ត្រឹមភូមិ ឃុំ តែបែរជាឈ្មោះ ទូច មករា នៅតែរំលោភយក ដោយសម្អាងថាតុលាការកំពូលកាត់អោយឈ្នះ តែរំលោភលើឯកសាររំរេចរបស់សម្ដេចក្រឡាហោម ស ខេង ដែលតម្រូវភាគីទាំងសងខាងនៅស្ងៀម ហើយពលរដ្ឋគ្រប់គ្រងដីនៅទំតាំងណា គ្រប់គ្រងដដែលនោះ។ យ៉ាងណាក៏ដោយនេះ គ្រាន់តែជាការអះអាងថាតែម្ខារបស់ពលរដ្ឋ ដែលអះអាងថាជាជនរងគ្រោះប៉ុណ្ណោះ។ ផ្ទះតារា នឹងរង់ចាំការបកស្រាយពីឈ្មោះ ទូច មករា និង អ៊ូច សុខា ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here