ដំណាំស្រូវត្រូវបានគេកែលម្អដើម្បីបង្កបង្កើនផលក្នុងកម្រិត…

0

ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងជួយធ្វើទំនើបកម្មនិងកែលម្អវិស័យស្រូវដែលធ្លាប់តែបង្កបង្កើនផលក្នុងកម្រិតតិចតួចឱ្យទៅជាឧស្សាហកម្មដែលអាចធ្វើពាណិជ្ជកម្មបានតាមរយៈការដាក់ឱ្យប្រើប្រាស់គម្រោងបង្កើនការធ្វើពាណិជ្ជកម្មស្រូវធន់នឹងអាកាសធាតុ។គម្រោងដែលនឹងជួយការពារដីនិងប្រភពទឹកដោយប្រើប្រាស់ជីសរីរាង្គនេះគឺមាននគោលបំណងជួយកសិករដែលធ្វើស្រូវជាលក្ខណៈគ្រួសារក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីឱ្យពួកគេគេចផុតពីភាពក្រីក្រនិងអាចឱ្យពួកគេទទួលបានទីផ្សារស្រូវកាន់តែប្រសើរទាំងក្នុងនិងក្រៅប្រទេស។គម្រោងនេះនឹងជួយដល់កសិករនៅក្នុងខេត្តដែលផលិតស្រូវច្រើនជាងគេក្នុងប្រទេសកម្ពុជាដែលមានខេត្តបាត់ដំបងកំពង់ធំនិងព្រៃវែងដើម្បីបង្កើនផលិតកម្មនិងប្រសិទ្ធភាពតាមខ្សែ សង្វាក់តម្លៃស្រូវ ហើយគម្រោងនេះវាក៏នឹងពង្រឹងការគ្រប់គ្រងធនធានកសិកម្មផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here