មូលហេតុ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េតកសាងអាស្រម ព្រះមាតាបិតា មហានាគនិង ព្រះម៉ែធរណី

0


កន្លងមក ប្រិយមិត្ត នៅលើបណ្តាញ សង្គមហ្វេសបុក មួយចំនួន រមែង ដឹងយ៉ាងជាក់ច្បាស់ថា ព្រះអ្គនី សុវណ្ណមុនីរ៉េត មាន ទឹកចិត្តល្អ ជួយដល់គេឯង មិនប្រកាន់ បុគ្គលណា ទាំងអស់។ ជាថ្មីទៀត ព្រះសង្ឃ រូបនេះ បាន ប្រកាស នៅលើ បណ្តាញ សង្គម ហ្វេសបុករបស់ លោកបង ទាក់ទិន និងកិច្ចការ មួយចំនួន ក្នុងវិស័យ ជំនឿពុទ្ឋសាសនា។ នោះជាការ អំពាវនាវធ្វើ រឿងមួយតាមការស្នើសុំ ព្រោះតែមូលហេតុ មួយចំនួន។
បណ្តាញ គនណី ហ្វេសបុក របស់ ព្រះ អង្គ កាលពី ថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២០ បាន ចេញ សំណេរថា ” ខ្ញុំព្រះករុណា អាត្មាភាពព្រះ ព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត បានរៀបចំកសាង អាស្រម ព្រះមាតាបិតា មហានាគនិងព្រះម៉ែធរណី សូមជូនដំណឹងញោមញាតិពុទ្ធបរិស័ទ ទាំងក្នុងប្រទេសក្រៅប្រទេស ចូលរួមចាប់មគ្គផលជាកម្លាំងសទ្ធា សូមផល្លាអានុសង្ឃដែលខ្ញុំព្រះករុណា អាត្មាភាព បានធ្វើទានគ្រប់ទីកន្លែង សូមទិសបារមី ជួយឃុំគ្រង បានសម្រេចដូចបំណង សូមអនុមោទនា 🙏🙏🙏ពត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ័ ០១៧ ៦០ ៩៩៩៩, ០១១ ៩៩៩៩ ២៥”។

តាមរយៈ ការ លើក យកមកបង្ហាញនេះ ព្រះអង្គ នី សុវណ្ណមុនីរ៉េត បានគូស បញ្ជាក់ថា ជាប់កិច្ចសន្យា ឬមាត់ក មួយរយៈមុន បែបនេះហើយ ទើប ធ្វើអោយ លោកបង ត្រូវតែសម្រេច ផែនការមួយនេះ អោយបាន។ ជាពិសេស អាស្រម ទាំងនោះ អាចនឹងសាងសង់ បានរួចរាល់យូរមកហើយ ដែលមានមារ ជ្រែក មកបង្អាក់ផែនការ ទើបត្រូវកាត់ផ្តាច់។ សង្ឃឹមថា បំណង អាត្មា ដែលបាន ដាក់ការ ប្រកាសទៅ ញាតិញោម ចាប់អារម្មណ៍ ហើយ ចូលរួមកសាងបុណ្យ កុសល ទាំងអស់គ្នា។ លើសពីនេះ ប្រហែលជា មានការ ប្លែក ក្នុងចិត្តខ្លះ ហើយ ដែលប្រកាសរកជំនួញ ធ្លាប់តែឃើញចេញ មុខជួយ ញាតិមិត្ត ។ ព្រោះ តែការខ្វះខាត ហើយចង់បានការរួម និស្ស័យជាមួយ ព្រះ និងអំពើល្អ ទើបសម្រេចធ្វើឡើង ដើម្បីអោយ បរិស័ទយើង មានកុសលផលបុណ្យ បន្តទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here