តារាសម្តែង និង បង្ហាញម៉ូដ តូតា បានឃ្លាតឆ្ងាយពីសិល្បៈ ច្រើនឆ្នាំ បន្ទាប់ពីបាន រៀបការជាមួយពោះម៉ាយ លោកនីត អតីតម្ចាស់ផលិតកម្ម អង្គរភីកឈើ។ ពេលនេះ តូតា មានសេចក្តីសុខណាស់លើផ្នែកស្នេហា ដោយស្វាមីថ្នមចិត្តហើយ មើលថែល្អតាំងពីមិនទាន់ពពោះកូនទី១ រហូតដល់កូនទី២។ តូតាកំពុងសម្ងំថែសុខភាព ដោយព្យាយាមរក្សាគ៌តកូនទី២ អោយប្រសើរ ខណៈកូនដំបូងជាកូនប្រុស។

តូតា បានបង្ហោះ លេងសើចខ្លះថា «ស្រួលបួលជាមួយម៉ាក់តិចណា៎កូន ម៉ាក់ខំពរពោះហា៎ អត់មានមកចេញទំរង់មុខដូចប៉ាៗទៀតទេ យាត់ល្អក់កករនឹងគ្នា»៕ យ៉ាងណា តូតា មិនខ្វល់នោះទេ សុទ្ធតែជាកូន ដែលកើតចេញពីសេចក្តីស្រឡាញ់ហើយ រួមគ្នាមើលថែទាំងអស់គ្នា។ តូតា ទំនង មិនបន្តសិល្បៈទៀតនោះទេ បន្ទាប់ពីដើរដល់គោលដៅ ជោគជ័យ។ ពេលនេះនាងជា លោកស្រីថៅកែពេជ្រ មានហាងក្នុងដៃ ដោយអ្នកសិល្បៈ នៅតែលើកសរសើរ ពីសំណាងរបស់នាង ដែលបានស្វាមីថ្នមចិត្តខ្លាំង។


_____________

LEAVE A REPLY

Please enter your comment!
Please enter your name here