ចាត់ទុកថាគឺមោទនភាពធំមួយ ដែលផលិតផលសាប៊ូដុសខ្លួនយីហោឈូកមាស ត្រូវបានផលិតយ៉ាងមានស្ដង់ដារនៅក្នុងសិប្បកម្មធំមួយនៅរាជធានីភ្នំពេញ ដែលបង្ហាញនូវសក្កានុពលយ៉ាងច្បាស់ក្រឡែតថា កម្ពុជាគឺកាន់តែខ្លាំង ដែលអាចដំឡើងសិប្បកម្មខ្នាតធំបានដោយខ្លួនឯង ហើយអាចផលិតបានសាប៊ូដុសខ្លួន ដែលមានស្ដង់ដារ ដែលខុសពីការព្យាករណ៍របស់ផ្ទះលេខ២ ដែលអះអាងថា នៅពេលផលិតផលផ្ទះលេខ២ មិនត្រូវបាននាំចូលនោះ។ ការបង្កើតប្រេនរបស់ខ្មែរ ហើយផលិតនៅក្នុងសិប្បកម្មរបស់ខ្មែរ មិនត្រឹមតែជួយអោយមានកំណើនផលិតផលជាតិនៅក្នុងកាលៈទេសៈនេះតែម្យ៉ាងនោះទេ តែក៏ជួយអោយសិប្បកម្មក្នុងស្រុកកាន់តែបង្កើនសមត្ថភាព និង មានសង្វាក់ផលិតកម្មរឹងមាំជួយជាប្រយោជន៍ដល់ជាតិ និង ជួយអោយបងប្អូនកូនខ្មែរ ដែលបំពេញការងារ នៅក្នុងសិប្បកម្មមានប្រាក់ចំណូលជាប្រចាំផងដែរ។

លោកស្រី សេង តារា CEO ប្រេនឈូកមាស បានលើកឡើងថា  ដោយសារតែមើលឃើញថាតម្រូវការផលិតផលក្នុងស្រុក កាន់តែមានកំណើនកើនឡើង និង ដើម្បីឆ្លើយចំពោះពហិការរបស់កូនខ្មែរ ទៅលើផលិតផលសៀម ទើបក្រុមហ៊ុនរបស់លោកស្រីសម្រេចចិត្តបង្កើតប្រេននេះឡើង។ មកទល់បច្ចុប្បន្ន សាប៊ូដុសខ្លួនឈូកមាស មានចំនួន៣ក្លិន ក្លិនទឹកអប់ ក្លិនផ្កាម្លិះ ក្លិនត្រសក់ស្រូវ និង ទទួលបានជោគជ័យ ស្ទើរគ្រប់កន្លែងលក់ដូរទាំងអស់ នៅលើទីផ្សារ។ ប៉ុន្មានខែចុងក្រោយនេះ លោកស្រីថាសាប៊ូឈូកមាសកាន់តែផ្ទុះការគាំទ្រដោយសារតែគុណភាព។ អ្វីដែលសំខាន់រូបមន្តសំខាន់គឺកែច្នៃចេញពីក្រអៅឈូក និង វត្ថុធាតុដើមសំខាន់ៗទាំងអស់ នៅក្នុងប្រទេសកម្ពុជា។ លោកស្រីទទូចអោយបន្តគាំទ្រផលិតផលក្នុងស្រុក និង ផលិតផលខ្មែរ ដែលផលិតនៅក្នុងស្រុកអោយបានកាន់តែច្រើន ដើម្បីរួមចំណែកលើកស្ទួយស្នាដៃខ្មែរ និង ផ្ដល់ការងារដល់កូនខ្មែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here