បើទោះជាផលិតផល TARTYUNG ត្រូវបានចរចរលក់យ៉ាងជោគជ័យនៅលើទីផ្សារនៅកម្ពុជារួចទៅហើយក្ដី ក៏លោកស្រី សឹង រតនា ជាម្ចាស់ប្រេននៅតែសម្រេចជ្រើសយកកញ្ញា សាន កុសុមៈ ជា BA ដោយលោកស្រីបញ្ជាក់ថាដើម្បីអោយទីផ្សារផលិតផលកាន់តែផ្ទុះការគាំទ្រ។

នេះជាផលិតផលដែលប្រើរូបមន្តកម្រិតល្អៗរបស់ប្រទេសកូរ៉េ ហើយត្រូវបានវិចខ្ចប់នៅក្នុងប្រទេសចិន ដោយសម្រាំងគុណភាព និងផ្ដោតលើស្ដង់ដារប្រកួតប្រជែងខ្ពស់។ លោកស្រីពេញចិត្ត សាន កុសុមៈ ដោយសារតែកញ្ញាគឺជាគ្រូបង្រៀនដែលមានប្រវត្តិអតីត និង បច្ចុប្បន្នល្អ ជាសិល្បការិនីគំរូដែលសាកសមនឹងម៉ាកយីហោផលិតផលគ្រឿងសម្អាងរបស់លោកស្រី និង ជាអតិតជនដែលតែងតែកុម្ម៉ង់ផលិតផល TAETYUNG ពីក្រុមអ្នកលក់ជាប្រចាំទើបឈានដល់ការចចារហើយយកមកធ្វើជា BA តែម្ដង។

ក្រោយពិធីចុះអនុស្សារណនេះ សាន កុសុមៈ នឹងក្លាយជាអ្មកតំណាងផលិតផលចំនួន៣មុខ ដោយកញ្ញាក្រៅពីផលិតវីដេអូប្រម៉ូតផលិតផលរបស់ក្រុមហ៊ុន ក៏នឹងមានសកម្មភាពផ្សេងៗរួមជាមួយក្រុមហ៊ុនផងដែរ។ នៅក្នុងពិធីនោះលោកស្រីក៏បានរៀបចំអាហារពេលល្ងាច ដើម្បីជួបជុំតំណាងចែកចាយ Influencers និង BA ដើម្បីអោយបានជួបជុំគ្នាផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here