កាលពីថ្ងៃទី៣១ មករា ឆ្នាំ២០២៦  Vue Aston ដែលជាអគារខុនដូប្រណីតដ៏ល្បីល្បាញមួយ និងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន The Peninsula Capital Co., Ltd. បានរៀបចំកម្មវិធីមួយដែលមានឈ្មោះថា “សុបិនក្លាយជាការពិតនៅ Vue Aston” ឬ Influencers Night ដើម្បីផ្ដល់ឱកាសអោយយុវវ័យដែលសុទ្ធតែជាអ្នកលេងបណ្ដាញសង្គមល្បីៗ បានជួបជុំគ្នាបង្ហាញសមត្ថភាព និង ផលិតមាតិកាដណ្ដើមយកជ័យលាភី។

គំនិតផ្តួចផ្តើមនេះ បានប្រមូលផ្តុំអ្នកមានឥទ្ធិពលដ៏គួរឱ្យគោរពបំផុតមួយចំនួនរបស់ប្រទេសកម្ពុជា ដើម្បីបញ្ជាក់ពីចក្ខុវិស័យរបស់គម្រោងក្នុងការកំណត់ឡើងវិញនូវការរស់នៅលំនៅដ្ឋានលំដាប់ពិភពលោកតាមបណ្តោយដងទន្លេមេគង្គ។ យុទ្ធនាការនេះមានគោលបំណងបង្ហាញពី Vue Aston ដែលជានិមិត្តរូបនៃសេចក្តីប្រាថ្នា ផាសុកភាពទំនើប និងភាពទំនើបខាងវប្បធម៌ ទៅកាន់អ្នកដែលចង់រស់នៅបែបស៊ីវិល័យ។

ពាក្យស្លោក “សុបិនក្លាយជាការពិតនៅ Vue Aston” ឆ្លុះបញ្ចាំងពីបេសកកម្មរបស់គម្រោងក្នុងការប្រែក្លាយក្តីសុបិន្តនៃការរស់នៅទីក្រុងប្រណីតទៅជាការពិតសម្រាប់ទាំងអ្នកទិញកម្ពុជា និងវិនិយោគិនអន្តរជាតិ។ ការជួបជុំនេះ បានបង្ហាញកាន់តែច្បាស់ពី Vue Aston  ដែលមានលក្ខណៈពិសេសដូចជា៖
• ឧត្តមភាពស្ថាបត្យកម្មរបស់ Vue Aston
• ការផ្តល់ជូនរបៀបរស់នៅលំដាប់ខ្ពស់
• ការលាយបញ្ចូលគ្នានៃការរស់នៅទំនើប និងអត្តសញ្ញាណវប្បធម៌កម្ពុជា ដោយរឿងរ៉ាវនីមួយៗត្រូវបានរចនាឡើងដើម្បីបំផុសគំនិត ដោយបង្ហាញពីការរស់នៅប្រណីតតាមរយៈកែវភ្នែកនៃប្រពៃណីដ៏សម្បូរបែប និងមហិច្ឆតាសហសម័យរបស់កម្ពុជា។

ក្រៅពីការផ្សព្វផ្សាយលំនៅដ្ឋានលំដាប់ខ្ពស់ យុទ្ធនាការនេះ ក៏ជំរុញអោយបណ្ដាវិនិយោទុននៅទូទាំងពិភពលោក កាន់តែមើលឃើញពីសក្កានុពលរបស់ប្រទេសកម្ពុជាឡើងវិញ។ ក្នុងនោះវត្តមានរបស់ Vue Aston ក៏បង្កប់នូវការរីកចំរើន និង បែបបទនៃការរស់នៅដ៏ប្រណិតនៅកម្ពុជា អោយមើលឃើញពីកម្រិតរស់នៅតាមបែបស៊ីវិល័យ និង អភិជនដ៏សំបូរបែបនាពេលបច្ចុប្បន្ននៅកម្ពុជាផងដែរ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន The Peninsula Capital Co., Ltd. បានមានប្រសាសន៍ថា “យុទ្ធនាការសហការរបស់អ្នកមានឥទ្ធិពលគឺជាស្ពានដ៏មានអត្ថន័យរវាងម៉ាកយីហោរបស់យើង និងសហគមន៍”។ តាមរយៈសំឡេងរបស់អ្នកមានឥទ្ធិពលដ៏គួរឱ្យគោរពរបស់ប្រទេសកម្ពុជា យើងមានមោទនភាពក្នុងការចែករំលែកចក្ខុវិស័យរបស់យើងថា ‘សុបិនក្លាយជាការពិតនៅ Vue Aston’ ខណៈពេលដែលអញ្ជើញពិភពលោកឱ្យ ‘ស្វែងរកព្រះរាជាណាចក្រកម្ពុជាឡើងវិញ’”។

គួរបញ្ជាក់ផងដែរថា  Vue Aston
Vue Aston គឺជាខុនដូប្រណីតលំដាប់ពិភពលោកដែលមានទីតាំងនៅតាមបណ្តោយដងទន្លេមេគង្គក្នុងរាជធានីភ្នំពេញ។ បង្កើតឡើងដោយក្រុមហ៊ុន The Peninsula Capital Co., Ltd. គម្រោងនេះរួមបញ្ចូលគ្នានូវការរចនាស្ថាបត្យកម្មទំនើបជាមួយនឹងភាពឆើតឆាយខាងវប្បធម៌ ដោយផ្តល់ជូនអ្នកស្នាក់នៅនូវការលាយបញ្ចូលគ្នាដ៏ពិសេសនៃកិត្យានុភាព ផាសុកភាព និងការតភ្ជាប់ទៅកាន់អនាគតដ៏រស់រវើករបស់ប្រទេសកម្ពុជា។

Vue Aston is a world-class luxury condominium located along Phnom Penh’s Mekong Riverside. Developed by The Peninsula Capital Co., Ltd., the project combines modern architectural design with cultural elegance, offering residents a unique blend of prestige, comfort, and connection to Cambodia’s vibrant future.

LEAVE A REPLY

Please enter your comment!
Please enter your name here