កាលពីថ្ងៃទី 10ខែ កុម្ភៈ ឆ្នាំ2026មុននេះ ក្រុមហ៊ុន សោភាផ្សារធម្មជាតិ24 បានតែងតាំង BA ជាង20រូបអោយប្រម៉ូតផលិតផលរបស់ខ្លួនយ៉ាងអធឹកអធម
នៅក្នុងពិធីនោះគេឃើញមានវត្តមានរបស់ influencers និង តារាTiktokល្បីៗជាច្រើនរូបចូលរួមជាភ្ញៀវកិត្តិយសផងដែរ។
អ្វីដែលធ្វើឲ្យមហាជនមានការភ្ញាក់អារម្មណ៍នៅក្នុងពិធីនោះគឺលោកស្រី ស៊ូ សោភា ដែលគេស្គាល់ថាជាអគ្គនាយការក្រុមហ៊ុនសោភាផ្សារធម្មជាតិ 24 បានធ្វើការ ផ្សះផ្សារអោយតារាTik tok ពីរូបត្រូវគ្នាវិញគឺ លោក មករា នឹងអ្នកនាង ម៉ីម៉ី ក្រោយពីអ្នកទាំងពីរមានទំនាស់គ្នាក្នុងបណ្តាញសង្គមរឿងជំពាក់លុយខ្ចីមិនព្រមសង។ ក្រោយពីបានផ្សះផ្សារអ្នកពី អ្នកនាង ស៊ូ សោភា បានចេញមុខសង់លុយបំណុល 30000$ ដែលអ្នកនាង ម៉ីម៉ី បានជំពាក់ លោក មករ៉ាជាយូរមក។
មិនត្រឹមតែចេញលុយសងជំនួសតែប៉ុណ្ណោះទេអ្នកនាង ស៊ូ សោភាព បានប្រកាសជាសាធារណៈថានៅតែបន្តបើកប្រាក់ខែរាល់ពេលដែលអ្នកនាង ម៉ីម៉ី បានធ្វើការជូនទៅក្រុមហ៊ុនមិនមែនជាការកាត់កងជាមួយនឹងប្រាក់ដែលអ្នកនាងសងជំនួសទេ។ ទាំងនេះធ្វើឲ្យមហាជនមានការកោរសរសើរទៅលើទំហំទឹកចិត្តរបស់អ្នកនាង ស៊ូ សោភា ខ្លាំងមែនទែន។
ហើយនេះមិនមែនជាលើកទីមួយទេដែលអ្នកនាងបានជួយទៅដល់អ្នកដែលជួបភាពលំបាក កន្លងមកអ្នកនាង ស៊ូ សោភា ម្ចាស ប្រេន ផ្សារធម្មជាតិ24 បានចូលរួមជួយទៅដល់ការងារសង្គមជាច្រើនហូរហែររាប់មិនអស់ ជួយកុមារកំព្រា ជួយដល់អ្នកក្រខ្សត់ ហើយថ្មីនេះអ្នកនាងទើបបានជួយ ក្មេងស្រីពិការជើងទាំងពីផងដែរ។ ជាក់ស្ដែងនៅក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកំពុងតែមានបញ្ហាសង្គ្រាមជាមួយនឹងប្រទេសថៃគឺអ្នកនាង បានចុះនាំជំនួយទៅជួយបងប្អូនជនភាសិត ច្រើនកន្លែងខ្លាំងមែនទែនដែលធ្លាប់ហើយជននៅតែមានការគាំទ្រនិងកោតសរសើរចំពោះទឹកចិត្តរបស់អ្នកនាង។


















