កាលពីថ្ងៃទី12 ខែកម្ភៈ ឆ្នាំ2026មុននេះ លោក ប្រុស សេង កូនខ្មែររស់នៅសហរដ្ឋអាមេរិក បានដឹកនាំក្រុមការងារ ចុះយកជំនួយជួយដល់ សមាគម ស្នាមញញឹមនៃក្ដីសង្ឃឹមរបស់កុមារ បានយ៉ាងច្រើនដូចជា អង្ក ត្រីខ ទឹកត្រីទឹកស៊ីអ៊ីវ ទឹកដោះគោ គ្រឿងទេះ ទូរទស្សន៍2គ្រឿង កុំព្យូទ័រ 4គ្រឿង សំលៀកបំពាក់ ស្បែកជើងនិងសម្ភារៈផ្សេងៗទៀត ហើយថែមទាំងបានដុតគោ1ក្បាលធ្វើម្ហូបជាច្រើនយ៉ាងឈ្ងុយឆ្ងាញ់ មួយពេលដល់កុមារ ដើម្បីជាអបអរឱកាសបុណ្យចូលឆ្នាំចិន។

លោក ប្រុស សេង បានលើកឡើងថា នេះជាលើកទីមួយដែលលោកបានមកដល់មណ្ឌលកុមារកំព្រារមួយកន្លែងនេះ ហើយលោកក៏សប្បាយរីករាយយ៉ាងខ្លាំងរហូតដល់ថ្នាក់ស្រក់ទឹកភ្នែកពេលបានមកជួបក្មេងៗដោយផ្ទាល់ និង មានមោទនភាពចំពោះប្រធានមណ្ឌលផងដែរ ដែលអាចចិញ្ចឹមមើលថែក្មេងដែលសុទ្ធតែក្មេងកំព្រា ក្មេងរងគ្រោះ មកពីគ្រប់ទិសទី បានរហូតដល់ជាង១៣០នាក់ ហើយមើលថែបានយ៉ាងល្អទៀត ដែលចាត់ទុកថាជាភ័ព្វវាសនារបស់ក្មេងៗ ដែលបានមកជ្រកកោននៅក្នុងមណ្ឌលនេះ។

នៅក្នុងកម្មវិធីផងដែរ លោក ប្រុស សេង បានស្នើអោយក្មេងៗ ត្រូវចេះស្ដាប់បង្គាប់មណ្ឌល និង លោកគ្រូអ្នកគ្រូ ហើយត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជា ដើម្បីក្លាយជាក្មេងល្អ និង មានអនាគតល្អ។

លោកស្រី ប៉ូ ស្រីគង ប្រធានសមាគមស្នាមញញឹមនៃក្ដីសង្ឃឹមកុមារ បានលើកឡើងថា ការចូលរួមចំណែក និង ចុះមកកាន់មណ្ឌលរបស់លោក ប្រុស សេង អនិកជនខ្មែររស់នៅសហរដ្ឋអាមេរិក ក៏ដូចជាក្រុមការងារ គឺជាការលើកទឹកចិត្តមួយដ៏ធំ ដល់លោកស្រី ដល់លោកគ្រូអ្នកគ្រូ និង ក្មេងៗទាំងអស់ ដែលត្រូវការនូវភាពកក់ក្ដៅ។ លោកថាមណ្ឌលនៅទីនេះ គឺពឹងអាស្រ័យទាំងស្រុង លើការរួមចំណែករបស់សប្បុរសជន ហើយក៏មកដល់របស់សប្បុរសជន គឺជាកាដូដ៏ធំរបស់កុមារ ដែលរស់នៅក្នុងមណ្ឌលទាំងមូល។

LEAVE A REPLY

Please enter your comment!
Please enter your name here