កាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០២៣ លោកស្រី ហេង ដារី CEO ហាងសាឡន V88 Beauty Cambodia ដែលជាសាលាបណ្ដុះបណ្ដាលជំនាញសាឡនដ៏ល្បីឈ្មោះ នៅផ្សារបុរីចម្ការដូង សុខចិត្តជះលុយដឹកនាំអ្នកបញ្ចប់ការសិក្សាទាំងអស់ មកប្រគល់លិខិតបញ្ជាក់ការសិក្សា (Certificate) ដល់រមណីយដ្ឋានគីរីរម្យតែម្ដង។

នេះជាការជះលុយមួយទំហឹង ដើម្បីអោយអ្នកបញ្ចប់ការសិក្សាក្នុងវគ្គទី៩នេះ ទទួលបានបរិយាកាសថ្មី និង បានដើរកម្សាន្តជុំគ្មា មុនបែកផ្លូវទៅបើកសាឡនរៀងៗខ្លួនផង។ លោកស្រីក៏បាននាំម៉ូដែលស្រស់ស្អាត២រូបទៅថតផ្សព្វផ្សាយពីទឹកដៃផាត់មុខរបស់ខ្លួន និង អ្នកជំនាញប្រចាំហាងផងដែរ ដើម្បីបញ្ជាក់ថា V88 Beauty Cambodia ក្រៅពីជំនាញក្នុងការបង្ហាត់ពីឯកទេសសាឡន ក៏មានឯកទេសក្នុងការផាត់មុខកូនក្រមុំ និង តារាម៉ូដែលផងដែរ ដោយកូនក្រមុំ និង ម្ចាស់ដើមការអាចកក់ជាងពីហាងទៅផាត់មុខបានគ្រប់ពេល។

លោកស្រីថា នៅក្នុងហាងសព្វថ្ងៃមានគ្រូឯកទេសច្រើនរូប ហើយវគ្គសិក្សា គឺមានទាំងវគ្គប្រចាំថ្ងៃ វគ្គប្រចាំអាទិត្យ និង វគ្គប្រចាំខែ ដោយសាលាផ្ដល់ជំនាញច្បាស់លាស់គ្រប់ផ្នែក ទាំងផ្នែកសក់ ផ្នែកក្រចក និង វគ្គផាត់មុខកូនក្រមុំជាដើម ដែលអ្នកសិក្សា គឺរៀនចប់អាចបើកអាជីវកម្មបាន។ លោកស្រីក៏សម្ដែងការអបអរសាទេចំពោះសិក្សាក្នុងជំនាន់ទី៩នេះ ដែលទើបបញ្ចប់ការសិក្សានេះផងដែរ ដោយក្នុងវគ្គនេះមានសរុបជាង៩០នាក់ តែបានមកគីរីរម្យជុំគ្នាតែប្រមាណពាក់កណ្ដាលប៉ុណ្ណោះ។

អ្វីដែលសំខាន់ក្រៅពីបានថតរូបប្រគល់លិខិតបញ្ជាក់ការសិក្សាអោយដោយភ្ជាប់នឹងទេសភាពធម្មជាតិ ក៏ជាការបង្កើតទំនាក់ទំនងរវាងគ្នានឹងគ្នា ក្នុងដំណើរមកកាន់គីរីរម្យនេះផងដែរ បើទោះជាបេសកកម្មនេះ អាចថាជាការចំណាយច្រើនបន្តិច តែទទួលបាននូវអនុស្សាវរីយ៍ល្អជាច្រើន សម្រាប់អ្នកបានបញ្ចប់ការសិក្សា និង លោកគ្រូអ្នកគ្រូ ដែលជាអ្នកបង្ហាត់បង្រៀនដោយផ្ទាល់។ សម្រាប់លោកអ្នកដែលចង់ដឹងព័ត៌មានចូលរៀនផ្នែកសាឡន នៅ V88 Beauty Cambodia អាចទំនាក់ទំនងបានតាមតេលេក្រាម (+855) 77 359 212។

LEAVE A REPLY

Please enter your comment!
Please enter your name here