កាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៥ លោក K01 បានរៀបចំពិធីបើកដំណើរការហ្គារាសទិញលក់/ជួល រថយន្ត K01 SN AUTO និង K01RN08 AUTO យ៉ាងអធឹកអធម ដោយក្នុងចំណោមភ្ញៀវកិត្តិយសដែលបានចូលរួម ក៏មានតារា និង បុគ្គលល្បីៗ ដែលកាន់តែញ៉ាំងអោយ ទីតាំងលក់រថយន្តថ្មីមួយនេះ ទទួលបានការចាប់អារម្មណ៍។ លោក K01 និងដៃគូសហការ ក៏ប្រកាសផ្ដល់ឱកាសការងារដល់យុវជន ដែលចង់បានចំណូល តាមរយៈការបង្រៀនអោយលក់ និង ស្វែងរកអតិថិជន ដោយមិនចាំបាច់ប្រើដើមទុនផងដែរ។ ក្នុងនោះក៏នឹងមានលក្ខណ្ឌយ៉ាងងាយស្រួល ក្នុងការទិញ និង លក់ ពិសេសគឺលក្ខណ្ឌបង់រំលោះផងដែរ។


















