គ្មានអ្នកណាមិនស្គាល់ពីម៉ាកសញ្ញា Aroma នៅក្នុងវិស័យកែសម្ផស្ស និង គ្រឿងសម្អាងនាពេលចុងក្រោយនោះទេ ដូច្នេះហើយទើបមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលម៉ាកសញ្ញាមួយនេះ ស្រាប់តែសម្រេចចិត្តតែងតាំងកំពូលតារាចម្រៀង អ្នកនាង យក់ ឋិតរដ្ឋា អោយក្លាយជា BA រហូតដល់ទៅពេញរយៈពេល៣ឆ្នាំ រាប់ចាប់តាំងពីថ្ងៃចុះហត្ថលេខានាព្រឹកថ្ងៃទី២៧ មីនា តទៅ ខណៈដែលប្រេនរបស់ម៉ាកសញ្ញានេះ គឺល្បីខ្លាំង និង អាចនិយាយបានថា តារារូបណាក៏ចង់ក្លាយជាអ្នកតំណាង។ អ្វីដែលសំខាន់គឺនៅក្មុងពិធីចុះហត្ថលេខានោះ មានការចូលរួមសុទ្ធតែតារាល្បីៗ ដែលសូម្បីតែ យក់ ឋិតរដ្ឋា ក៏រំភើបដល់ថ្នាក់ហូរទឹកភ្នែក។

លោក វាសនា ខេមរិន្ទ ស្ថាបនិកមជ្ឈមណ្ឌលថែរក្សាសម្ផស្សឌីអរអារ៉ូម៉ា (គ្លីនិក Aroma) និង ជាម្ចាស់ប្រេនគ្រឿងសម្អាង Aroma បានថ្លែងបញ្ជាក់ថា អ្នកនាង យក់ ឋិតរដ្ឋា គឺជា BA ប្រចាំម៉ាក់យីហោ Aroma តែម្ដង ដែលមានន័យថា អ្នកនាងជាតំណាងអ្នកផ្សព្វផ្សាយរបស់គ្លីនិកផង និង ជាអ្នកតំណាងផ្សព្វផ្សាយផ្ដាច់មុខរបស់គ្រឿងសម្អាង Aroma ទាំងគ្រប់ប្រភេទដែលបានផលិតឡើងផង។ ហេតុផលដែលលោក សម្រេចជ្រើសយកកំពូលតារារូបនេះអោយក្លាយជា BA គឺដោយសារតែអ្នកនាង គឺជាកំពូលតារាចម្រៀងដែលឈរជើងនៅក្នុងសិល្បៈបានយូរឆ្នាំមកដល់បច្ចុប្បន្ន ជាតារាគំរូ ដែលមានស្នេហាស្មោះស្ម័គ្រគ្មានព័ត៌មានអាស្រូវ និង ដោយសារតែអ្នកនាង និង ស្វាមី តែងតែចេញចូលកែសម្ផស្ស និង ថែរក្សាសម្ផស្ស នៅគ្លីនិក Aroma រយៈពេលប្រមាណ៥ឆ្នាំមកហើយ ដែលមានន័យថា អ្នកនាងបានមកគាំទ្រ និង ជឿជាក់ចំពោះសេវាកម្មរបស់ Aroma ទើប Aroma ត្រូវតែជួយគាំទ្រអ្នកនាងវិញ ក្រោយពេលចង់បានតារាល្បីណាម្នាក់ជា BA។


លោកថា អ្នកនាង យក់ ឋិតរដ្ឋា នឹងក្លាយជាអ្នកផ្សព្វផ្សាយផ្ដាច់មុខលើគ្រប់ផលិតផលទាំងអស់របស់គ្លីនិក និង ពីសេវាកម្មថែរក្សា និង កែសម្ផស្សរបស់គ្លីប ទៅកាន់អតិថិជន។ លោកក៏ប្រកាសនឹងប្រើបច្ចេកទេសដ៏ល្អមួយរបស់គ្លីនិក ដើម្បីធ្វើអោយរូបរាង របស់អ្នកនាង យក់ ឋិតរដ្ឋា ស្វែលស្អាតត្រលប់មកវិញផងដែរ ដោយស្នើអោយមហាជនរង់ចាំតាមដាន។ លោកថា អ្នកនាង យក់ ឋិតរដ្ឋា គឺជាអតិថិជនដែលចេញចូលគ្លីនិកដ៏ស័ក្តសមបំផុត សម្រាប់តំណែងជា BA ហើយរយៈពេល៣ឆ្នាំនេះ អ្នកនាងនឹងមានការងារជាច្រើនផ្សព្វផ្សាយអោយក្រុមហ៊ុន។

ដោយឡែកលោក ឃុំ ប៉ុណ្ណាដែត ក៏គ្លីនិកជ្រើសរើសជាដៃគូផ្សព្វផ្សាយមួយរូបផងដែរ ដើម្បីអោយជួយផ្នែកទីផ្សារ និង ជួយការងារផលិតវីដេអូរបស់ អ្នកនាង យក់ ឋិតរដ្ឋា ផងដែរ ដើម្បីអោយលោក និង ភរិយា ទទួលបានការងារមួយរួមគ្នាពីគ្លីនិក ក្រោយពិធីចុះហត្ថលេខានេះ។ ជាមួយនឹងសេវាកម្មឯកទេសផ្នែកព្យាបាលស្បែក ពិសេសព្យាបាលជាំ ក្រៅពីការវះកាត់នោះ លោក វាសនា ខេមរិន្ទ ក៏បង្ហាញនូវមោទនភាពផងដែរ ដែលអ្នកនាង យក់ ឋិតរដ្ឋា និង ស្វាមី បានទទួលចូលរួមក្នុងមុខជំនួញជាមួយ ដែលការចូលរួមរបស់អ្នកទាំងពីរនេះ នឹងជួយអោយម៉ាកសញ្ញារបស់ Aroma កាន់តែល្បី ស្របពេលដែលគ្លីនិកក៏ប្រើឯកទេសរបស់ខ្លួនផលិតបាននូវផលិតផលជាច្រើនមុខ ដើម្បីជួយដល់សុខភាពស្បែក ជួយព្យាបាលសក់ជ្រុះ ព្យាបាលជាំ និង ជួយអោយស្បែកម៉ត់សរលោងគ្មានផលប៉ះពាល់ជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការអតិថិជន។

លោកទទូចអោយអតិថិជនឆាតទៅកាន់ផេករបស់ក្រុមហុន Dr Aroma Center មជ្ឈមណ្ឌលថែរក្សាសម្ផស្សអារ៉ូម៉ា ប្រសិនបើមានបញ្ហាផ្នែកសម្ផស្ស និង ស្បែក ខណៈដែលគ្លីនិកក៏កំពុងមានការបញ្ចុះតម្លៃទាំងសេវាកែសម្ផស្ស ថែរក្សាសម្ផស្ស និង ផលិតផល ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here