បន្ទាប់ពីក្រុមហ៊ុន KNK និង KSTB បានប្រកាសពីការតែងតាំង តារាហ្វេសប៊ុក ចែតា ដែលរស់នៅប្រទេសបារាំង អោយក្លាយជា BA បានធ្វើអោយការសរសើរកាន់តែខ្លាំង ដល់លោកស្រី ហ៊ឹង សុឃាង ដែលជាម្ចាស់ក្រុមហ៊ុន HSKL និងជាម្ចាស់ប្រេន KK8 ដោយសារតែលោកស្រីគឺជាដៃគូតែម្នាក់របស់ក្រុមហ៊ុន KNK និង KSTB បន្ទាប់ពីលោកស្រីក៏បានផ្ដាច់មុខនូវផលិតផលជាច្រើនមកកាន់ទីផ្សារកម្ពុជា។ លោកស្រីក៏បានប្រកាសថា កំពុងតែនាំមកផ្ដាច់មុខនូវផលិតផលជាច្រើនផ្សេងទៀត ពីសំណាក់ក្រុមហ៊ុននៅកូរ៉េជាដៃគូ បន្ទាប់ពីក្រុមហ៊ុននៅកូរ៉េ ក៏ពង្រឹងទីផ្សារចែកចាយទៅកាន់ពិភពលោក។

ជាមួយនឹងការប្រកាសនេះ បានធ្វើអោយលោកស្រី ហ៊ឹង សុឃាង នឹងក្លាយជាស្ត្រីខ្មែរមួយរូប ដែលហ៊ានចាប់ដៃជាមួយក្រុមហ៊ុនធំទាំងពីរនៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីនាំចូលផលិតផល KK8 ដែលមានគុណភាពមកកាន់កម្ពុជា។ លោកស្រីថា ផលិតផលដែលចែតា កំពុងធ្វើជាBA លោកស្រីក៏បាននាំចូលផ្ដាច់មុខមកកាន់កម្ពុជាផងដែរ ទើបជារឿងដែលកាន់តែមានសន្ទុះរីកចំរើន ក្នុងការពង្រីកទីផ្សារ។ ជាមួយគ្នានោះលោកស្រីក៏នឹងធ្វើទីផ្សារលើផលិតផលទាំងនោះនៅកម្ពុជាអោយកាន់តែខ្លាំងបន្ថែមទៀតផងដែរ បន្ថែមពីលើការផ្សព្វផ្សាយរបស់ ចែតា។ លោកស្រីថា ផលិតផលទាំងអស់ដែលលោកស្រីផ្ដាច់មុខមកពីកូរ៉េខាងត្បូង គឺសុទ្ធតែជាផលិតផលសុទ្ធ និង មានគុណភាពទាំងអស់ ទើបផលិតផលទាំងនេះ វាយលុយបានទីផ្សារខ្លាំង នៅលើទីផ្សារ។

LEAVE A REPLY

Please enter your comment!
Please enter your name here