តារាសម្តែង ភេទទី៣ កញ្ញា អ៊ុក ដារ៉េត បាន ព្យាយាមខិតខំផលិត ខ្សែវិដេអូ សំខាន់ៗចំនួន២រឿង ជាប្រភេទសាច់រឿងអប់រំខ្លីៗ។ កញ្ញា មាន បំណងចង់ អោយ មានការចាប់អារម្មណ៍ ស្តីពីបញ្ហាភេទទី៣ និង ការសាងបុណ្យបាប។
វិដេអូ សំខាន់ៗទាំង២នោះ ត្រូវបាន អ៊ុក ដារ៉េត រំលេចឡើង បើទោះជាមិនមានឧបករណ៍សំខាន់ៗ សម្រាប់ថតផលិតពេញដៃជើងបែបណា។ ដារ៉េតថ្លែងថា រឿងទាំង២នោះទី១ និយាយពី ការណែនាំ បណ្តាបុរស ស្រឡាញ់បុរសត្រូវចេះ ការពារខ្លួនកុំអោយ មានជំងឺអេដស៍។ រឿងមួយទៀត ទាក់ទងវិដេអូ អប់រំ ការសាងបុណ្យ និងបាបធ្វើល្អជួបល្អ ធ្វើអាក្រក់ជួបអាក្រក់។ នាងគ្រាន់តែព្យាយាម តាមការស្រឡាញ់ ខំបានប៉ុណ្ណាយកតាមហ្នឹង សំខាន់បានផ្ញើសារអប់រំដល់មហាជនរួចរាល់។
តារាសម្តែង និង ចម្រៀង ដារ៉េត រមែង ព្យាយាមដើរ សម្តែងនិងច្រៀងដើម្បី បង្ហាញស្នាដៃក្នុងសិល្បៈ។ ជាទូទៅរាល់ពេលប្រភេទសាច់រឿង បែបអប់រំ នាងចូលចិត្តសម្តែងជាប្រចាំ។ ជាភេទទី៣ តែដារ៉េត រមែងព្យាយាម ធ្វើខ្លួនជាមនុស្សល្អមិនបៀតបៀនអ្នកណា ខំធ្វើអ្វីដែលសង្គមទទួលស្គាល់ អោយតម្លៃ។