នាយ ឃ្លោក ចុះកិច្ចព្រមព្រៀងផ្តល់សិទ្ធជាដំណាងចែកចាយផ្តាច់មុខអោយផលិតផលមួយ 

0

 

ក្នុងពិធីចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនមួយកាលពីថ្ងៃទី 29 វិច្ឆិកា ឆ្នាំ 2021 មុននេះអតីតតារាកំប្លែងនាយ ឃ្លោក ដែលបច្ចុប្បន្នមានងារជា ឧកញ៉ា និងជាទីប្រឹក្សាក្រសួងព័ត៌មានបានលើកឡើងថា លោកនឹងផ្ដល់ឱកាសឱ្យសិល្បករគ្រប់រូប អាចរកស៊ីជាមួយលោកដោយមិនចាំបាច់ប្រើដើមទុនដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់សិល្បករ។ ដោយក្រៅពីមិនតម្រូវឱ្យប្រើដើមទុន លោកក៏នឹងបង្ហាត់បង្រៀនពីរបៀបរកស៊ីជាមួយលោក ដើម្បីឱ្យអាចរកចំណូលបានដោយស្រួលផងដែរ។

លោកឧកញ៉ា ទុំ សារ៉ុត ហៅនាយ ឃ្លោក បានលើកឡើងថា ដើម្បីរួមចំណែកដល់សិល្បករមានប្រាក់ចំណូលលោកនឹងប្រកាសផ្ដល់នូវផលិតផលគ្រប់មុខ ឱ្យសិល្បករបង្ហោះឬក៏ Live លក់ ដោយមិនតម្រូវឱ្យទិញជាកញ្ចប់នោះឡើយ។ លោកក៏ប្រកាសថា នឹងបង្កើនដកប្រាក់ចំណេញដើម្បីជួយអ្នកសិល្បៈដែលមានទុក្ខ ក្រោយពីកិច្ចកុងត្រានេះ នោះផង។

ហេតុផលនៃការសម្រេចចិត្តនេះគឺដោយសារតែលោកគឺជាអតីតអ្នកសិល្បៈ ហើយក្រោយពេលជោគជ័យគឺត្រូវតែជួយអ្នកសិល្បៈ ជាពិសឹសគឺសិល្បករដែលមានជីវភាពខ្វះខាត ហើយត្រូវការលក់ផលិតផលសុខភាពពីក្រុមហ៊ុនរបស់លោក។ លោកចាត់ទុកថានេះជាការរួមចំណែកជួយគ្នា ស្របពេលដែលអ្នកសិល្បៈមួយចំនួនគឺមានគំនិតធ្វើជំនួញតែមិនមាលទ្ធភាព។ លោកឧទាហរណ៍ថា ជាក់ស្ដែងតារាកំប្លែងនាយ កុយ គឺមិនត្រឹមតែបានទទួលអាហារបំប៉នយកទៅព្យាបាលសុខភាពនោះទេ តែក៏ទទួលបានប្រាក់កម្រៃពីការ Live លក់ក្នុង1ខែៗច្រើនគួសមពីក្រុមហ៊ុនរបស់លោកនេះផង។

លោកនៅតែអះអាងថា មុខជំនួញលក់អាហារបំប៉នរបស់ខ្លួន ទទួលបានជោគជ័យនៅលើទីផ្សារ បើទោះជាមានការរំខានដោយកូវីដ នាពេលកន្លងមក។

LEAVE A REPLY

Please enter your comment!
Please enter your name here