យោងតាមការបង្ហោះមុននេះ គឺម្ចាស់ប្រេន Pichy P White លោកស្រី កាន់ ចន្ថា ពិតជាបានដាក់បណ្ដឹងម្ចាស់ប្រេន JJ Chhing ពិតប្រាកដមែន ដោយគេឃើញដីការតុលាការដែលមានឈ្មោះ កាន់ ចន្ថា ជាដើមបណ្ដឹង កោះហៅឈ្មោះ សៅ លីឈីង ដែលគេស្គាល់ថាគឺជាឈ្មោះពិតរបស់ម្ចាស់ប្រេន JJChhing អោយចូលខ្លួនតាំងពីថ្ងៃទី9 មេសា តែចុងចោទរូបនេះមិនចូលខ្លួន ទើបភាគីខាងដើមបណ្ដឹងឈានដល់ការបង្ហោះ។ នេះជាការបង្ហោះដ៏រសើប ខណៈដែលដីការបានកោះហៅជាយូរមកហើយ ប៉ុន្តែ JJ Chhing បែរជាមិនចូលខ្លួន។
បណ្ដឹងពីករណីបរិហារកេរ្តិ៍មួយនេះ ទំនងជាអាចធ្វើអោយម្ចាស់ប្រេន JJ Chhing ដែលមួយរយៈមុន បានផ្ទុះជម្លោះពាក្យសម្ដីជាហូរហែរ អាចនឹងមានរឿងជាប់ពន្ធនាគារ ប្រសិនបើដីការកាន់តែឡើងកំដៅ តែគេមិនទាន់ដឹងថា តើនៅពីក្រោយដីការកោះហៅមួយនេះ តើម្ខាស់ប្រេន Pichy P White នឹងទាមទាអ្វីខ្លះបន្ថែមទៀតនៅឡើយទេ។ យ៉ាងណាមិញ នៅលើអាក់ខោន JJ Chhing គេឃើញអ្នកនាងបានបង្ហោះហាក់មិនញញើតនឹងការបង្ហោះនេះឡើយ ទើបគេកំពុងចាំមើលថា តើចំណាត់ការប្ដឹងផ្ដល់នេះនឹងក្លាយជាយ៉ាងណា នៅពេលម្ចាស់ប្រេនធំទាំងពីរប៉ះគ្នាផ្លូវច្បាប់បែបនេះ៕