កាលពីថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២៤មុននេះវត្តមានសិល្បករសិល្បការិនីជាង២០០០រូបចូលរួមក្នុង ពិធីពិសារអាហារសាមគ្គី ជាមួយលោកគ្រូ អ្នកគ្រូ ជុំបណ្តាវិរៈសិល្បករ សិល្បការិនី ជើងចាស់ ជើងថ្មី អាជីពៗមកទទួល មេដៃ និង គ្រឿងឥស្សរិយយស ដែលជាការរៀបចំដោយ ក្រសួងវប្បធម៍ និង វិចិត្រសិល្បៈ ក្រោមមហាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាវបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះគេឃើញមានវត្តសិល្បករសិល្បការិនី មកពីក្រុមគ្រួសារតារាកម្ពុជាមួយចំនួនផងដែរ លោក ផាត់ តារារដ្ឋ ចាងហ្វាងសារព័ត៍មាន ផ្ទះតារា និង ជាស្ថាបនិកគ្រួសារតារាកម្ពុជា បានលើកឡើងថា លោករំភើបចិត្តដែលខាងក្រសួងវប្បធម៍ និង ថ្នាក់ដឹកនាំបានមើលឃើញពីគុណសម្បត្តិ ក្នុងការដឹកនាំក្នុងវិស័យសិល្បៈ ហើយបានប្រគល់គ្រឿង ឥស្សរិយយសជូនដល់លោក។ អ្វីដែលលោកសប្បាយចិត្តខ្លាំងបំផុតនោះគឺឃើញកូនក្រុមរបស់ខ្លួនជាច្រើនរូបទទួលបានកិត្តយស និង មេដៃ គ្រឿងឥស្សរិយយស នៅក្នុងកម្មវិធីដ៏ធំមួយនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here