បន្ទាប់ពីឆ្លងកាត់ការពិភាក្សាជាច្រើនដំណាក់កាល នៅទីបំផុតអគ្គនាយកក្រុមហ៊ុនធំ៣ បានឈានដល់ការចុះកិច្ចព្រមព្រៀងគ្នាជាផ្លូវការហើយ ដើម្បីរួមគ្នាបង្កើតគម្រោងអភិវឌ្ឍន៍ធំមួយ លើផ្ទៃដីជាង៤០ហិកតារ នៅច្រកចូលជាប់នឹងជើងភ្នំគីរីរម្យ ដែលគម្រោងមួយនេះគ្រោងចំណាយទុនរហូតដល់ជាង៦០លានដុល្លារ។ កិច្ចព្រមព្រៀងនេះ បានធ្វើឡើងកាលពីថ្ងៃទី៨ ធ្នូ ឆ្នាំ២០២១ នៅសណ្ដាគាររ៉ូសវូដ រាជធានីភ្នំពេញ ដើម្បីធ្វើអោយគម្រោងមួយនោះ ក្លាយជាកន្លែងកម្សាន្តជាប់ជើងភ្នំ និង ជាផ្ទះលម្ហែកាយដ៏ប្រណិតគ្មាន២ នៅតំបន់គីរីរម្យ ដែលជាទីតាំងដ៏មានសក្កានុពល។

ម្ចាស់ជំនួញដែលបានចុះកិច្ចព្រមព្រៀងលើគម្រោងរួមគ្នានោះ រួមមាន លោកបណ្ឌិត តេង រិទ្ធី អគ្គនាយកក្រុមហ៊ុន R’ Investment Groups, លោក មុី សុធី អគ្គនាយក្រុមហ៊ុន Chhay Hong Co Ltd. និង លោក សៅ សុវណ្ណារិទ្ធ អគ្គនាយកក្រុម Master Concept។ យោងតាមការប្រកាស អគ្គនាយកទាំង៣ នឹងធ្វើអោយផ្ទៃដីជាង៤០ហិកតា នៅច្រកចូលជាប់ជើងភ្នំគីរីរម្យ ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្លាយជាគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅឋានបែបវីឡាលំហែ និងរមណីយដ្ឋានជាលក្ខណៈគ្រួសារ ដ៏ទំនើបនាពេលដ៏ខ្លីនៅតំបន់ទេសចរណ៍គិរីរម្យ។

យោងតាមការបញ្ជាក់របស់ លោក សៅ សុវណ្ណារិទ្ធ អគ្គនាយកក្រុម Master Concept និង ជាម្ចាស់គម្រោងដ៏ធំនៅគីរីរម្យនេះ បានលើកឡើងថា ការចុះហត្ថលេខានេះ គឺដើម្បីជំរុញអោយគម្រោងនៅគីរីរម្យដែលនឹងត្រៀមបង្ហាញខ្លួន ទទួលបានការគាំទ្រ ស្របពេលដែលគម្រោងក៏មានការប្រកាសដាក់លក់ដីឡូតិ៍ចម្ការលម្ហែកាយ និង ដីសម្រាប់គម្រោងវីឡាដ៏ប្រណិត ព្រមទាំងអភិវឌ្ឍន៍អោយក្លាយជាតំបន់លម្ហែកាយតែមួយគ្មានពីរនៅច្រកចូលគីរីរម្យ ដោយគ្រោងចំណាយរហូតដល់ជាង៦០លានដុល្លារក្នុងការវិនិយោគទុន។ លោកថាគម្រោងលើផ្ទៃដីជាង៤០ហិកតារនេះ ក្រុមហ៊ុនទាំង៣ នឹងរួមគ្នាបង្កើតយុទ្ធសាស្ត្រ និង កែប្រែតំបន់នោះអោយក្លាយជា ផ្សារកសិផលធ្មជាតិ, ស្រះស្ទួចត្រី, ផ្ទះលំហែសម្រាប់ទទួលអ្នកទេសចរណ៍, ផ្ទះលម្ហែកាយសម្រាប់លក់, ទីតាំងវាយកូនហ្គោល (Golf Driving Range)
,ក្លឹបហាត់ប្រាណ, អាងហែលទឹក,
ប៉ោមកំពស់៣៥ម៉ែត្រ ដែលអាចឃើញទិដ្ឋភាពភ្នំគីរីរម្យ និង តំបន់ជំវិញ។ ប៉មដ៏ទំនើបនេះ នឹងមានជាជណ្ដើរយន្ត ហើយអាចមើលព្រះចន្ទ និងហ្វូងតារា នាពេលរាត្រី។ គម្រោងក៏នឹងបោះទុនសាងសងស្កាយបារ ,ភោជនីយដ្ឋាន, ហាងកាហ្វេ
, កន្លែងបោះតង់ និង រៀបចំសម្រាប់
អ្នកត្រូវការជប់លៀង ឬ ធ្វើកម្មវិធីលម្ហែកាយផ្សេងៗ។ លោករំពឹងយ៉ាងខ្លាំង ថាការចាប់ដៃរបស់ក្រុមហ៊ុនទាំង៣ នឹងធ្វើអោយគម្រោងថ្មីនៅច្រកចូលគីរីរម្យ នឹងផ្ទុះការចាប់អារម្មណ៍និងគាំទ្រ ជាក់ស្ដែងគឺគម្រោងមិនទាន់នឹងចេញប្លង់បានស្រួលបួលផង គឺមានការកុម្ម៉ង់កក់ទុកខ្លះៗបាត់ទៅហើយ ជាពិសេសដីចម្ការសម្រាប់សង់ផ្ទះលម្ហែកាយ សង់វីឡាទំនើប និង ដីនៅជាប់ផ្លូវធំច្រកចូលដែលជាទីតាំងល្អៗសម្រាប់រស់នៅលំហែកាយនិងជាផ្ទះសម្រាកចូលនិវត្តន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here