លោកឧកញ៉ា យ៉ន សេងហាន បញ្ចេញអារម្មណ៍ក្រោយរងការិៈគន់

0

 

ក្រោយពីបញ្ចេញយោបល់មួយប្រាវនៅលើបណ្ដាញសង្គម លោកឧកញ៉ា យ៉ន សេងហាន ក៏មានអ្នកទើសរិះគន់ចំៗផងដែរ ជាពិសេសអ្នកមិនចូលចិត្តលោកគ្រូជោគជ័យ ប៊ុន ផាក ដែលពួកគេយល់ថា លោកឧកញ៉ាវែកញែក បញ្ចេញគំនិតការពារ។ លោកឧកញ៉ា បានបង្ហោះជាថ្មី កាលពីថ្ងៃទី៨ ធ្នូ ឆ្នាំ២០២១ ថា” 👉ខ្ញុំនៅសុខៗ​ ឱ្យគេជេរជាងកន្លះពាន់នាក់លេង!
👉គ្រាន់តែខ្ញុំបញ្ចេញទស្សន:រឿងប៊ុន​ ផាក​ ទាក់ទងនឹងខ្មែរយេីងភាពច្រេីនចូលចិត្តរិ:គន់បែបជាន់ពន្លិច​ ហេីយអ្នកខ្លះមេីលសំណេរខ្ញុំមិនយល់ពីបំណងខ្ញុំផង​ ដៀល​ ជេរ​ ខ្ញុំគ្មានប្រណី!
👉សំណេរខ្ញុំ​ ខ្ញុំមិនមែនកាន់ជេីងអ្នកធ្វេីខុស​ មិនមែនខ្ញុំអោយសំរាលទោស​ និងមិនឱ្យកាត់កងអំពេីរល្អដែលធ្វេីកន្លងមកនោះទ តែម្នាក់ៗភាគច្រេីនចេញមកភ្លាវហ្មង​ អត់ដែលស្គាល់ខ្ញុំទេ​ គ្រាន់តែឃេីញសំណេរប៉ុណ្ណឹង​ ជេរយកៗ​!
👉បញ្ជាក់:​ខ្ញុំអត់ខឹងនឹងអ្នកគ្រប់គ្នាដែលជេរខ្ញុំទេ​ ព្រោះខ្ញុំមិនបានធ្វីអីខុស​ ហេីយចេតនារបស់ខ្ញុំពេលសរសេរក៏អត់មានចិត្តជាអកុសលដែរ តែផ្ទុយទៅវិញគឺខ្ញុំអាណិតនិងសង្វេគណាស់​ ដែលម្នាក់ៗខំដុតចិត្តខ្លួនឯងឱ្យក្តៅក្រហាយ​ រហូតដល់កេីតជាទោសចិត្ត​ ជេរខ្ញុំ!
✅គោលបំណងនៃសំណេរដែលខ្ញុំផុសគឺចង់អោយខ្មែរចេះស្រលាញ់គ្នា​ បេីគ្នាខុសជួយកែគ្នា​ រិៈគន់ក្នុងន័យស្ថាបនាសិនទៅ​ ទេីបជារឿងដែលត្រឹមត្រូវ​ ព្រោះគ្មានអ្នកណាមិនខុសទេ​ ហេីយអ្នកខ្លះមេីលសំណេរខ្ញុំមិនយល់ពីបំណងខ្ញុំផង​ ម្យ៉ាងទៀតរឿងគ្រួសារគេយេីងមិនអាចដឹងច្បាស់នោះទេ​ តែភាគច្រេីនយេីងវិនិច្ឆ័យតាមរយ:ព៌ត័មានដែលបានឃេីញនិងបានឮ!​(សព្វថ្ងៃនេះ​ រឿងពិតដូចមិនពិត​ រឿងមិនពិតដូចពិត​ សូមប្រយ័ត្ន​ទាំងអស់គ្នា​ កុំអាល់ធ្វេីបុរេវិនិច្ឆ័យ​ នាំឱ្យសោកស្តាយថ្ងៃក្រោយ)!”។ យ៉ាងណាក៏ដោយ ក្រោយការបង្ហោះនេះ ក៏មានអ្នកចែកចាយមិនតិចដែរ ចំពោះគោលបំណងដែលលោកឧកញ៉ា បានពន្យល់។

LEAVE A REPLY

Please enter your comment!
Please enter your name here