ឌុច លីដា ទម្លាយរូបថតកាលពពោះ បង្អួតហ្វេនៗខណៈមុខមាត់របស់ស្វាមីបន្តបិទ

0

រហូតមកទល់នាពេលនេះ តារាសម្តែងអ្នកនាង ឌុច លីដា នៅតែបន្តការលាក់បាំងពីអត្តសញ្ញាណស្វាមីខ្លួនដដែល បើទោះបីជាកូនរបស់នាងបានចម្រើនវ័យកាន់តែធំ ខណៈពេលដែលនាងក៏មិនបានលាក់លៀមពីការមានកូនមុនរៀបការរបស់នាងនោះឡើយ។

មិនទាន់បង្ហាញពីអត្តសញ្ញាណស្វាមីឲ្យមហាជនបានស្គាល់ផងនោះ ឌុច លីដា បែរជាទម្លាយរូបភាពកាលពីនាងពពោះកូនដំបូងជិតគ្រប់ខែ នៅតាមបណ្តាញសង្គមហ្វេសប៊ុកយ៉ាងក្រហែលៗទៅវិញ បើទោះបីជានាងរងការរិះគន់រឿងមានកូនមុនរៀបការនោះក៏ដោយ។ នៅលើគណនេយ្យហ្វេសប៊ុករបស់ ឌុច លីដា កាលពីពេលថ្មីៗនេះ នាងបានធ្វើការបង្ហោះរូបភាពជាបន្តបន្ទាប់ បង្ហាញពីការពពោះកូននៅក្នុងផ្ទៃយ៉ាងស្រស់ស្អាត បន្ទាប់ពីនាងកន្លងមកមិនបានទម្លាយនូវរូបទាំងនោះឡើយ ក្រៅពីការបង្ហាញមុខកូនដែលទើបសម្រាលនោះ។

តារាសម្ដែងស្រអែមស្រស់ ឌុច លីដា ត្រូវបានអ្នកជិតស្និទ្ធនាងបង្ហើបថា បានរៀបការហើយ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយពិធីមង្គលការរបស់នាងរៀបចំដោយស្ងាត់ៗ មានតែតារាជិតដិតតិចតួចប៉ុណ្ណោះ ដែលបានចូលរួម។ព័ត៌មានបានឲ្យដឹងថា លីដា បានគ្រងឈុតប្រពៃណីជាកូនក្រមុំយ៉ាងស្រស់ស្អាត នៅថ្ងៃចូលរោងជ័យ កាលពី ខែវិចិ្ឆកា ដោយមានធ្វើពិធីក្រុងពលី និងសូត្រមន្ដផងដែរ នៅផ្ទះរបស់នាងនៅចំការដូង ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈដែលកូនកំលោះត្រូវបានគេដឹងថា ជាមន្រ្ដីរាជការម្នាក់ អាយុជិត៤០ឆ្នាំ និងចូលចិត្តពាក់វ៉ែនតាជាប្រចាំ។

ការសម្រេចចិត្តលាចូលរោងការរបស់ លីដា នៅពេលនេះ ក្រោយពេលដែលមានការរិះគន់ថា តារាសម្ដែងរូបនេះមានកូនតែមិនដឹងប្ដីជាអ្នកណា ប៉ុន្ដែ លីដា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងមិនខ្វល់រឿងគេពេបជ្រាយនោះទេ ព្រោះអ្នកខ្លះរៀបការហើយចង់បានកូនដូចនាង ក៏មិនបាន ក៏មានដែរ អីចឹងសំខាន់ថា តើការចាប់ដៃគ្នារវាងមនុស្ស២នាក់ ទៅមុខរួចឬយ៉ាងណា?

LEAVE A REPLY

Please enter your comment!
Please enter your name here