ស៊ុន ស្រីពេជ្រ ​បែកគ្នាអស់កង្វល់ សល់តែការញញឹមដើម្បីកូន

0

ប្រយោគខាងលើនេះ ត្រូវបាន ស៊ុន ស្រីពេជ្រ បង្ហោះសាឡើងនៅពេលដែលនាងជួបរឿងប្រេះឆា ជីវិតប្តីប្រពន្ធកន្លងមកនាង បានសម្រេចចិត្តលាតត្រដាងខ្លះៗដែលកម្របានឃើញ ការបង្ហោះឬបកស្រាយណាមួយនេះជាការបង្ហោះឃ្លាកម្សត់ហើយហ្វេនៗ របស់នាងជាច្រើនបានសម្តែងនូវភាពអាណិតនាងជាពន់ពេក។
តារាចម្រៀងអ្នកនាង ស៊ុន​​ ស្រីពេជ្រ​​ បានបង្ហាញអារម្មណ៍ពិតរបស់ខ្លួន​​​​ ពាក់ព័ន្ធបញ្ហាបែកបាក់គ្រួសារ បន្ទាប់ពីនាងបានពើបប្រទះនូវរឿងរ៉ាងដ៏ជូរចត់មួយនេះ ចាត់ទុកជាលើកទីមួយហើយ​​​ដែល​​ ស៊ុន​​​​ ស្រីពេជ្រ ហ៊នបញ្ចេញនូវហេតុផ្ទាល់ខ្លួនពាក់ព័ន្ធបញ្ហាបែកបាក់គ្រួសារ​ ខណះពេលដែលចំណងអាពាហ៍ពិពាហ៍របស់នាងបានដើរដល់ផ្លូវបំបែកយ៉ាងស្ងៀមស្ងាត់បំផុត។

ជាមួយនឹងការចាប់អារម្មណ៍ព័ត៌មានស្រដៀងគ្នានៃការលែងលះរបស់ ឧកញ៉ាល្បីឈ្មោះមួយរូប​​ ស៊ុន​ ស្រីពេជ្រ​ ក៏បានភ្ជាប់សារថា​ បើជីវិតគូររស់នៅមិនចុះសម្រុងគ្នាក៏បែកគ្នាទៅ ដើរផ្លូវរៀងខ្លួនវាប្រសើរសំរាប់មនុស្សទាំងសង្ខាង ។ នាងបញ្ជាក់ថា អស់អារម្មណ៍ គ្មានន័យ រូបភាពពិតៗមិនមែនជាការ drama អ្នកដឹងនិងជួបទើបយល់អារម្មណ៍មួយនេះ បែកគ្នាហើយអ្វីៗក៏ចប់អស់ភាពកង្វល់ ក្រៅពីជីវភាពលទ្ធភាពចឹញ្ចឹមនិងញញឹមដើម្បីកូនៗ ។
ជាការកត់សម្គាល់ចំណងស្នេហ៍ជាប្តីប្រពន្ធរបស់តារាចម្រៀងនាង ស៊ុន ស្រីពេជ្រ​​ បានដើរមកដល់ផ្លូបំបែក​ បន្ទាប់ពីបានរួមរស់ជាមួយគ្នាទទួលបានចំណងដៃកូន២នាក់។

ស៊ុន​​ ស្រីពេជ្រ​ មិនបានបញ្ចេញអោយមហាជនបានដឹងជាសាធារណះនោះឡើយ​ ពោលនាងបានលាក់បញ្ហាមួយនេះយ៉ាងស្ងៀមស្ងាត់បំផុត
រឿរ៉ាងនៃការបែកបាក់គ្រួសាររបស់នាងត្រូវបានគេចាប់អារម្មណ៍​​ ក្រោយពេលដែលនាងបានសម្រាលកូនទី១ដែរពេលនោះគេសង្កេតឃើញមិនមានវត្តមានស្វាមីនាងនៅជិតនោះឡើយ។
ចំណុចនេះគេជឿជាក់ថា​​​ ស៊ុន​ ស្រីពេជ្រ​ ទំនងជាមានបញ្ហាជាមួយស្វាមីឫអាចមានការលេងលះគ្នាកើតឡើងទើបនាងសម្រាលកូនដោយគ្មានស្វាមីនាពេលនេះ។

បើនិយាយពីសិល្បៈ ចម្រៀងនៅក្នុងផលិតកម្មថោនវិញ នូវបន្តមិនទាន់ឃើញបទចម្រៀងថ្មីៗណាដែលស៊ុន ស្រីពេជ្រ មាននោះទេ នាងស្ងាត់ទាំងចម្រៀង អភ័ព្ទរឿងស្នេហា មានតែការពង្រឹងគោលជំហរបោះជំហានទៅមុខដើម្បីកូន។

LEAVE A REPLY

Please enter your comment!
Please enter your name here