ស្អាតហើយមានទឹកចិត្តមនុស្សធម៌ទៀត! បេប៊ី ប្រកាសដកប្រាក់ចំណេញពីអាជីវកម្ម ជួយដល់អ្នកសិល្បៈដែលខ្វះខាត

0

តារាចម្រៀងសាច់សរខ្ចីប្រចាំផលិតកម្ម Town កញ្ញា បេប៊ី បានសម្ដែងអារម្មណ៍ខ្លោចចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានដឹងប្រវត្តិដ៏កំសត់របស់តារាសម្ដែងជើងចាស់គឺអ្នកស្រី អ៊ុំ សក្ខណា ហៅម៉ែ នឿន ។

បន្ទាប់ពីបានដឹងដំណឹងលំបាកវេទនារបស់តួអង្គម្ដាយរូបនេះ តារាចម្រៀងស្រីវ័យក្មេង បេប៊ី ក៏បានស្កាត់ទៅជួបផ្ទាល់ជាមួយនឹងលោកស្រី សក្ខណា ដើម្បីនាំយកគ្រឿងឧបភោគបរិភោគបន្តិចបន្តួច ព្រមទាំងថវិការមួយចំនួនតែប៉ុណ្នោះដើម្បីទៅប្រគល់ជូនលោកស្រី។ កញ្ញាបានសម្ដែងនូវអារម្មណ៍ក្ដុកក្តួល និងក្ដីអាណិតជាពន់ពេកក្រោយសាកសួរសុខទុក្ខនិងដឹងអំពីស្ថានភាពជាក់ស្ដែងស្របពេលដែលម្ដាយរបស់លោកស្រីទើបតែទទួលអនិច្ចកម្ម ហើយជីវភាពរបស់លោកស្រីនៅតែមានភាពខ្វះខាតរើពុំរួច។

កញ្ញាបានថ្លែងពីក្ដីអាណិតអាសូរដល់អ្នកម៉ែនឿន ខណៈអ្នកស្រីគឺជាតារាជើងចាស់មួយរូប បែជាមានជីវភាពខ្វះខាតគួរឱ្យសង្វេគ ហើយកាន់តែធ្វើឱ្យកញ្ញាមានចិត្តអាណិតកាន់តែខ្លាំងស្របពេលដែលកញ្ញាបានព្យាយាមស្កាត់ជួបលោកស្រីដើម្បីយកអំណោយទៅជូន ហើយក៏បានដឹងថាអ្នកស្រីពិតជាមានជីវភាពខ្វះខាតពិតប្រាកដមែន។ កញ្ញាសឹងតែមិនជឿថាអ្នកស្រីដែលមានវ័យជ្រេហើយនោះត្រូវទទួលបន្ទុកនិងជាជន្ទល់នៅក្នុងគ្រួសារ ហើយអាជីពសិល្បៈដែលលោកស្រីបានប្រឡូកជាយូរយារមកហើយនោះនៅតែមិនអាចដោះស្រាយជីវភាពរបស់អ្នកស្រីបាន បែជាមានភាពលំបាកនិងខ្វះខាតទៅវិញ។

កញ្ញាបានអះអាងថា ខ្លួនធ្លាប់ចូលរួមបរិច្ចាគជួយដល់អ្នកសិល្បៈដែលមានទុក្ខជាច្រើនមកហើយ តែកញ្ញាបានបង្ហាញនាងមានចិត្តអាណិតដល់អ្នកម៉ែនឿន ជាងគេដោយសារកញ្ញាបានមើលឃើញពីភាពខ្វះខាត គ្មានការជ្រោមជ្រែងពីសំណាក់គ្រួសារ ហើយទិសដៅក្នុងជីវិតរបស់អ្នកស្រីហាក់ស្រពិចស្រពិលបែបនេះ។ ជាមួយនឹងទឹកចិត្តដែលកញ្ញាបានបរិច្ចាគជូនដល់ម៉ែនឿន នាងក៏កាន់តែមានក្ដីរំភើបនៅពេលដែលឃើញមានសប្បុរសជនងាកមកជួយជាកម្លាំងបន្តជួយដល់តារាជើងចាស់រូបនេះ ស្របពេលដែលអ្នកស្រីកំពុងខ្វះខាតនិងត្រូវការការជួយយ៉ាងពិតប្រាកដពីសំណាក់សប្បុរសជនពិតមែន។

ជាមួយគ្នានេះដែរកញ្ញា បេប៊ី បានប្រកាសជំហរថានៅពេលខាងមុខកញ្ញានឹងព្យាយាមដកប្រាក់ចំណេញមួយផ្នែកដែលនាងទទួលបានពីការធ្វើអាជីវកម្មលក់ផលិតផលឡេលាបខ្លួនម៉ាក BBR របស់នាង ដើម្បីធ្វើការចែករំលែកក្ដីស្រឡាញ់ និង ជួយដល់អ្នកសិល្បៈផ្សេងទៀតដែលមានជីវភាពខ្វះខាត ដោយមិនសំដៅលើតួអង្គម្ដាយលោកស្រី សក្ខណាតែម្នាក់នោះទេ។

នេះគឺជាទឹកចិត្ត និងជាជំហរមួយដ៏ប្រសើរ និងជាគម្រូដ៏ល្អមួយសម្រាប់សិល្បករ សិល្បៈការិនីគ្រប់ជំនាន់ឱ្យចេះជួយគ្នាទៅវិញទៅមកទោះតិចច្រើនក្ដីទៅតាមលទ្ធភាព និងរួមគ្នាធ្វើមនុស្សធម៌លើកស្ទួយអ្នកសិល្បៈកំពុងខ្វះខាតបានមួយផ្នែកផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here