ឌុច លីដា ព្រមបង្ហាញមុខស្វាមីដែលលាក់កន្លងទៅ

0

នៅទីបំផុត តារាសម្តែង ឌុច លីដា បានបង្ហាញភត្រា្តរបស់ស្វាមី អោយគេបានដឹង បានឃើញជាទូទៅដើម្បីអោយអ្នក តាមដានបានជ្រាបនិងយល់។ អ្វីដែលគេមើលឃើញស្រីស្អាតរូបនេះ ពេញចិត្តប្រគល់បេះដូងអោយទៅ បុរសជាគូស្នេហ៍ជាស្វាមីមានវ័យបងនាង ជាច្រើនឆ្នាំ។ការបង្ហាញនេះ បង្កអោយអ្នកដែលលួចស្រឡាញ់នាង កន្លងមកដាច់ផ្ងារមិនតិចនោះទេ ។

ទោះជាយ៉ាងណា ការព្រមបង្ហាញមុខប្ដីនៅពេលនេះ ធ្វើឲ្យលីដា ស្រាលខ្លួនរឿងដែលគេសង្ស័យថា ស្វាមីរបស់នាងមិនមែនជាបុរសនៅទំនេរនោះ ព្រោះពេលនេះ លីដា មិនត្រឹមតែហ៊ានកៀកកើយប្ដីជាសាធារណៈនោះទេ ប៉ុន្ដែនាងថែមទាំងចេញមុខសរសើរស្វាមីថា ជាបុរសដែលដឹងរឿងរ៉ាវនាងទាំងអស់ ហើយតែងតែលួងលោមនាងទៀតផង។

ឌុច លីដា មិនត្រឹមតែលែងលាក់ប្ដីនោះទេ ប៉ុន្ដែពេលនេះនាងថែមទាំងបានចេញមុខសរសើរស្វាមីនាងថា ជាបុរសម្នាក់ដែលដឹងរឿងនាងគ្រប់យ៉ាងទាំងអស់ ហើយក៏ជាអ្នកលួងលោមនាងឲ្យឈប់គិតរឿងទាំងនោះដែរ។ជាមួយឃ្លាដែលនិយាយពីគុណសម្បត្តិប្ដីនោះ លីដា ក៏មិនឆ្លើយតបទៅអ្នកខ្លះដែលរិះគន់នាងថា យកប្ដីវ័យចំណាស់ មិនសូវសមគ្នាជាមួយនាងដែរ ព្រោះតាមអារម្មណ៍ដែលនាងបង្ហាញនៅពេលនេះ បញ្ជាក់ថា នាងរកបានបុរសម្នាក់ដែលចេះយល់ចិត្តនាងបំផុតហើយ។

ស្វាមី របស់ លីដា ក៏បើកចិត្តអោយនាង នៅតែបន្តប្រឡូកវិស័យសិល្បៈតាមការស្រឡាញ់។ម្ល៉ោះហើយ ទើបធ្វើអោយឌុច លីដា រិតតែ សប្បាយចិត្តដែលបានប្តីចេះយល់ចិត្ត និងខំបំពេញបំណងនាង លើផ្នែកសិល្បៈដែលនាងតស៊ូយូរមកហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here