សាខាធំថ្មីមួយរបស់ K01 បង្ហាញខ្លួនភ្លាមៗ នៅដើមឆ្នាំ២០២១នេះ

0

K01 បើកឆាកសាខាថ្មីទៀតហើយ នៅថ្ងៃទី៣ មករា ដើមឆ្នាំ2021នេះ ដែលនេះគឺជាវត្តមានសាខាថ្មីសន្លាង នៅដើមឆ្នាំថ្មី បន្ទាប់ពីក្នុងឆ្នាំ២០២០ បើទោះជាមានហានិភ័យ ដោយកូវីត១៩ ក៏បានដំណើរការបាន13សាខា ដែលសុទ្ធតែសាខាធំៗ

បន្ទាប់ពីប្រកាសដំឡើងថ្លៃវិនិយោគរហូតដល់3ម៉ឺនដុល្លារ សម្រាប់ការផ្ដាច់ខណ្ឌ ឬ ផ្ដាច់ខេត្ត គេកត់សម្គាល់ថាក្រុមហ៊ុនK01 បើកដំណើរការសាខាធំបានមួយហើយ កាលពីថ្ងៃទី២៧ ធ្នូ ក្នុងឆ្នាំ2020 កន្លងទៅ។ ដោយឡែកនៅថ្ងៃទី៣ មករា ក្នុងឆ្នាំ២០២០ នេះ សាខាមួយថ្មីត្រូវបានលេខមុខទៀតហើយ ដែលនេះគឺជាសាខាធំទី2 បន្ទាប់ពីក្រុមហ៊ុនដំឡើងថ្លៃទុនវិនិយោគ និង ជាសាខាទីសម្រាប់ឆ្នាំ២០២១។ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន សាខាដែលបើក្បាលដំបូងគេក្នុងដើមឆ្នាំថ្មីនេះ គឺជាសាខាផ្ដាច់ខណ្ឌនៅទួលគោក ដោយពិធីសម្ពោធសាខាថ្មីនេះ ថ្វីដ្បិតតែមិនត្រូវបានធ្វើធំដុំដោយសារតែកូវីត១៩រាំងស្ទះ តែក៏បង្ហាញពីសក្កានុពលមួយផងដែរ បន្ទាប់ពីក្រុមហ៊ុនដំឡើងការវិនិយោគពី15000$ ទៅ3ម៉ឺនដុល្លារ។ សាខាផ្ដាច់ខណ្ឌទួលគោក ដែលប្រកាសបង្ហាញរូបរាងនេះ គឺជាផ្ដាច់មុខដោយ ឈ្មោះ សុខពិសី មានអត្តលេខ k1869 និង ជាសាខាធំមួយនៅរាជធានីភ្នំពេញ។

លោក K01 បន្តថា ការបើកសម្ពោធសាខាថ្មីនៅលើទឹកដីខណ្ឌទួលគោក នៅថ្ងៃទី3 មករា ឆ្នាំ២០២១ គឺជាសញ្ញានៃការឈានឡើង ដែលបង្ហាញយ៉ាងច្បាស់ថា បើទោះជាក្រុមហ៊ុនដំឡើងថ្លៃ តែអ្នកចង់បណ្ដាក់ទុនវិនិយោគគឺនៅតែមាន។ ជាក់ស្ដែង ក្រោយពីសាខាទួលគោក បង្ហាញខ្លួន គឺសាខាថ្មីបន្តបន្ទាប់ ក៏នឹងបង្ហាញខ្លួននៅដើមឆ្នាំ២០២១នេះផងដែរ ដូចជាថ្ងៃទី9 មករា នៅតាខ្មៅ ថ្ងៃ15 មករា នៅស្រុកខ្សាច់កណ្ដាល និងសាខាថ្មីៗជាច្រើនទៀត ដែលសុទ្ធតែបានកុងត្រា ក្រោយពេលក្រុមហ៊ុនដំឡើងថ្លៃមួយគុណនឹង២។ លោកបញ្ជាក់បន្ថែមថាកាលពីអំឡុងដើមខែវិច្ឆិកា ឆ្នាំ2020 អ្នកទិញសិទ្ធិផ្ដាច់ខណ្ឌ ឬ ផ្ដាច់ខេត្ត ប្រើទុនជាមួយក្រុមហ៊ុនត្រឹមតែ15000ដុល្លារប៉ុណ្ណោះ ប៉ុន្តែចាប់ពីខែធ្នូចុងឆ្នាំ តម្លៃកើនមួយជាពីរ ខណៈដែលកញ្ចប់តូចបំផុត ក៏ចាប់ពីមួយម៉ឺនដុល្លារឡើង ខុសពីមុន។

LEAVE A REPLY

Please enter your comment!
Please enter your name here