តារាចម្រៀង៣ដួងស្ថិតក្នុងអតីតកាលផ្ទុះការគាំទ្រពេលនេះសង្ឃឹមយ៉ាងណា

0

ការពិបាកគាស់ឡើង របស់អតីតតារាចម្រៀងជើងយូរផ្នែកនារី៣ ដួងកំពុងតែធ្វើអោយគេកំណត់ថា ពេលណាត្រឡប់មកស្រូបយកភាពទាក់ទាញ អោយខ្លាំងដូចពីមុនឡើងវិញ។ ពួកគេទាំង៣សុទ្ធតែ មានតែមស្ទាយចម្រៀង ប្លែកខុសៗគ្នាដែលមើលទៅពិតជាមិនចង់អោយ នៅដាច់ឆ្ងាយពីគេឯងយូរជាងនេះ។

តារាស្រីទាំង៣ ដួងនោះរួមមាន យក់ ថិតរដ្ឋា លី អុីវ៉ាធីណា និង សុឹម ថៃណា។តារាស្រី៣ដួងនេះ សុទ្ធតែមិនប្រកាសថាលាឈប់ពីសិល្បៈឡើយនៅតែបន្តវាយលុក។ប៉ុន្តែផ្អែកទៅលើ កម្រិតនៃការចេញបទចម្រៀងឃើញថា មិនសូវសម្បូរបែប ម្នាក់ៗស្ងាត់បទ ចេញចរាចរនៅលើទីផ្សាររាប់ខែបើទោះជាមានឈ្មោះក្នុងផលិតកម្មដូចៗគ្នា គេនៅមិនដឹងថា តើពេលវេលាពន្យាពេលចេញបទ នៅយូរប៉ុណ្ណានោះទេ ក្នុងចំណោម តារាស្រីដែលឆក់បានការគាំទ្រកន្លងមក ឃើញថា មានតែយក់ ឋិតរដ្ឋា ម្នាក់គត់ ដែលននៀលខំបន្តការសម្តែងនិង មានចម្រៀងផ្ទាល់ខ្លួនខ្លះចេញច្រៀង។ ចំណែក ធីណា និងសុឹម ថៃណា ដាច់បទរាប់ខែមិនមានបង្ហោះអោយគេបានស្តាប់ ដូចពីមុន បើ លី អុីវ៉ាធីណាវិញ ឃើញថា កំពុងងាកមកគ្រង ការងារជាថៅកែភោជនីយដ្ឋាក្បែរផ្សារបឹងត្របែក ជាអាហារចិនដែលទាក់ទាញភ្ញៀវរហូត លេងសូវគិតសិល្បៈ ឯ ថៃណា បែរជាចេញមុខលើបុកល្ហុងតាម អនឡាញ និងលក់ក្នុងហាងមួយ ហើយហាក់មិនសូវស្ទុះស្ទារ ងាកមកដើរច្រៀង តាមទូរទស្សន៍ ដូចមុនឡើយ។

នេះជារឿងមួយដែល អាចនិយាយបានថាអ្វីៗមិនថិតថេរឡើយ មានរលកមុនរលកក្រោយ ដូចនេះពេលជាតារាល្បី មានទីផ្សារត្រូវចេះច្នៃជីវិត អោយសេសសល់ទ្រព្យជាបកាយដើម្បី ទុកបង្កើតរបរអ្វីមួយនៅពេលស្ងាត់ការសម្តែង។យ៉ាងណាតារាស្រីទាំង៣ ក៏មានមុខរបរល្អម្យ៉ាងម្នាក់ដែល ប្អូនៗគួរយកជាបទពិសោធន៍មួយ។

LEAVE A REPLY

Please enter your comment!
Please enter your name here