ពិតជា មានការភ្ញាក់ផ្អើលតែម្តងដោយសារតែ សូដា នីតា ខ្លួនឯងផ្ទាល់បាន សម្រេចបង្ហាញរឿងសំខាន់មួយគឺ អ្នកនាងមានផ្ទៃពោះកូនដំបូងបាត់។ កូននោះជាមួយលោកយុទ្ធ ឋានៈ តារាសម្តែងរលកក្រោយហើយមានអាយុប្អូននាងប៉ុន្មានឆ្នាំ នេះជារឿងមួយថ្មីលើតារាដែលល្បីល្បាញ ហើយក៏ជាដំណឹងល្អដែល សូដា នីតា រង់ចាំយូរមកហើយញគ្រប់រូបភាពទំរាំបានពេលនេះ។

មិនដឹងថា មានការយល់ឃើញបែបណានោះទេ នៅពេលដែលសូដា នីតា ស្រាប់តែប្រកាសពពោះ ទាំងមិនទាន់ដឹងថ្ងៃរៀបការក្រៅពីភ្ជាប់ពាក្យ។ទាំងអស់នេះជារឿងតាមក្រោយ សំខាន់នោះជា ជីវិតឯកជនដែលនាងជ្រើសរើស ហើយក៏បានធ្វើរូបភាពប្រពៃណីរួចហើយដែរ នោះការភ្ជាប់ពាក្យ មានញាតិដឹងឭ មានន័យថា បុរសដែល សូដា នីតា ជ្រើសរើស ពិតជាសំខាន់តាមការចង់បាន ទើបសម្រេចចិត្តពពោះតកូនចៅបែបនេះ។

យ៉ាងណា នៅលើហ្វេសបុករបស់ សូដា នីតា លើកឡើងថា «អរគុណបងៗ #អ្នកសារពត៍មាន គ្រាន់តែនាងខ្ញុំប្រកាសផ្អាកការងារ នាំគ្នាឆាតផង តេមកសួរផង ថាមានរឿងអីបានផ្អាកការងារសិល្បះមួយរយះ ?
នាងខ្ញុំសូមប្រកាស នឹង ជំរាបជូនជារួមតែម្តង គឺនាងខ្ញុំមានទង្ងន់(ពពោះ)ហើយ រង់ចាំឆ្លងទន្លេររួចរាស់ ទើបនាងខ្ញុំទទួលការងារសិល្បៈវិញ
សូមអរគុណបងប្អូនទាំងអស់គ្នាដែលតែងតែព្រួយបារម្ភរ ជាពិសេសបងប្រុស យ៉ែម សំអូន នៅតែផ្តល់ការងារក្នុងក្រុម តន្រ្តីសម័យ យ៉ែម សំអូន ជានិច្ច តែនាងខ្ញុំផ្អាក១រយះសិន Samonn Yem
… #លុយសំខាន់តែសុខភាពកូនក្នុងផ្ទៃសំខាន់ជាង »៕

LEAVE A REPLY

Please enter your comment!
Please enter your name here