ពិធីការិនី ឃឹម រីយ៉ា ទទួលបានការងារច្រើនក្រោសម្រេចចិត្តប្តូរឈ្មោះថ្មី

0

លោកអ្នកប្រាកដជា បានស្គាល់នូវពិធីការិនីសំឡេងស្រួយសម្បូរពាក្យនិយាយ ឃឹម ចរិយាយូរមកហើយ។ប៉ុន្តែពេលនេះនាងសម្រេចចិត្ត ផ្លាស់ប្តូរឈ្មោះដើមចេញដោយប្រើឈ្មោះថ្មីវិញ។ ក្រោយពេលដែលនាង ប្តូរឈ្មោះ ឃើញថាកាក់កបកាន់តែលើសដើម ដោយទទួលបានការ បំពេញការងារបន្តកន្ទុយគ្នា សូម្បីតែសាមីខ្លួនក៏ឃើញថា មានសញ្ញាប្លែកឆ្ងាយពីពេលមុន។

ឃីម រីយ៉ា ជាការប្តូរឈ្មោះថ្មី របស់កញ្ញាឃឹម ចរិយា ដោយតារាមុខស្រស់រូបនេះ យល់ថា បានជួយអោយការ បំពេញតួនាទីការងាររបស់នាងត្រដែតជាងពេលមុនច្រើន។ ជាពិសេសក្រោយពេល ដែលនាងបាន កាត់សក់ខ្លីជម្រុះចេញឃើញថា មានសភាពស្អាតប្លែក វ័យក្មេងជាងមុនច្រើន។ ចំនែកទីផ្សារសិល្បៈ របស់នាងវិញឃើញថា បោះជំហ៊ាន ខ្លាំងមមាញឹករុញអោយ រីយ៉ាមានការរីករាយបន្តទៀត។

ឃឹម រីយ៉ា និយាយថា រំពឹងថាបងប្អូនក្នុង និងក្រៅសិល្បៈច្បាស់ជាបន្តចងចាំឈ្មោះថ្មី របស់នាងដែលដូរថ្មី។ ការសម្រេចដាក់ឈ្មោះថ្មីនេះព្រោះ ឃើញថាសម្បូរការងារជាងមុន ហើយក៏មានអ្នកស្គាល់ជាងមុនដែរ។ ម្ល៉ោះហើយក៏សម្រេចចិត្តថា នឹងប្រើឈ្មោះថ្មីនេះតែម្តងទៅ។ ឃឹម រីយ៉ា ជាអតីតកញ្ញាឯកសាប៊ូលុច្សឆ្នាំ២០០៧ លេខ១ នាងជាបវរកញ្ញា យូរមកហើយ។ប៉ុន្តែការជ្រើសរើសគូ អនាគតត្រូវបាននាងមិនទាន់រកឃើញបុរសល្អ ។ឬមួយនាងខ្លាចមានអ្នកណាធ្វើបាបផ្លូវចិត្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here