នឹករលឹកពេក នូ សុភេន ប្រកាសទទួលសម្ដែងជាតួព្រះសង្ឃវិញ

0

មកទល់ពេលនេះផលិតករកម្មវិធី លោក នូ សុភេន ហាក់ចាកឆ្ងាយពីការសម្ដែងយ៉ាងខ្លាំង បើទោះជាលោកមានទេពកោសល្យផ្នែកក្រមុិចក្រមើម និង សម្ដែងធ្វើភេទទីជា៣ជាដើមបានល្អ។ យ៉ាងណាក៏លោកហាក់បង្ហាញតម្រុយត្រលប់មកកាន់ការសម្ដែងជាថ្មីវិញហើយ ដោយការត្រលប់មកលើកនេះ គឺចង់សម្ដែងជាតួអង្គលោកសង្ឃតែម្យ៉ាង ដោយសារតែលោកយល់ថា តួអង្គបែបនេះ អាចមានសន្ទុះ។

លោក នូ សុភេន បញ្ជាក់ថា លោកនឹងទទួលសម្ដែងជាថ្មីវិញហើយ តែអាចទទួលសម្ដែងតែតួលោកសង្ឃប៉ុណ្ណោះ ដោយសារតែលោកយល់ថា បើស្ដែងជាតួអង្គផ្សេងអាចមិនសូវមានពេល និង អាចទីផ្សារមិនសូវល្អ។ ការប្រកាសត្រលប់មកសម្ដែងនេះ គឺដោយសារតែនឹករលឹក និង ចង់កុំអោយបាត់បង់ស្នាដៃ ក្នុងនាមដែលលោកគឺជាអ្នកសម្ដែងមួយរូបដែរ មុនពេលវិវឌ្ឍន៍ខ្លួនក្លាយជាអ្នកផលិតកម្មវិធី និង ជាអ្នកកែច្នៃទម្រង់បុរាណ។ យ៉ាងណាមិញការទទួលសម្ដែងនេះក៏ត្រូវតែស្របនឹងពេលវេលាផងដែរ ដោយសារតែលោកក៏រវល់ផលិតកម្មមួយ និង រវល់ការងារមួយចំនួនផងដែរ។ ដូច្នេះហើយទើបលោកទទួលសម្ដែងតែជាតួអង្គព្រះសង្ឃប៉ុណ្ណោះ ប្រសិនបើមានតម្រូវ ដើម្បីកុំអោយប៉ះពាល់ការងារច្រើន។

LEAVE A REPLY

Please enter your comment!
Please enter your name here