ចប់បាត់ហើយ លីម សុធាវី ចោលតំណែង Miss Grand Cambodia ដោយសារតែទីផ្សារសិល្បៈ

0

មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីបវរកញ្ញា លីម សុធាវី ប្រកាដមិនទទួលចេញទៅប្រកួតជំនួស សេង រដ្ឋា Miss Grand Cambodia ដោយហេតុផលថា មិនបានត្រៀមខ្លួន។ មានការទម្លាយថា គឺបណ្ដាលមកពីនាងរវល់ការងារសិល្បៈច្រើនពេក ហលយមិនចង់បន្តជាប់កុងត្រាជាមួយនឹងកម្មវិធីមួយនេះ ទើបបណ្ដាលអោយនាងបដិសេធចេញប្រកួត ហលៗយចុងក្រោយក៏ត្រូវក្រុមហ៊ុនសម្រេចដកយកមកុដ និង ឆៀង ហើយលុបឈ្មោះចេញពីបញ្ជីជាបវរកញ្ញា។

យោងតាមការបង្ហោះនៅលើផេក Miss Grand Cambodia កាលពីល្ងាចថ្ងៃទី២៩ មករា ឆ្នាំ២០២១ បានសរសេរថា “ក្រោយពីភាគីខាងក្រុមហ៊ុនបានជួបកិច្ចពិភាក្សាជាមួយនឹងភាគីខាង កញ្ញា លឹម សុធាវី រួចមក គឺកញ្ញាបានបដិសេដ មិនព្រមទទួលតំណែងបន្តជាកញ្ញាឯក Miss Grand Cambodia 2020 តាមការស្នើររបស់ក្រុមហ៊ុន ដើម្បីចេញទៅប្រកួតនៅលើឆាកអន្តរជាតិ គឺ Miss Grand International 2020 ដែលប្រព្រឹត្តធ្វើឡើងនៅទីក្រុងបាងកកដើមខែមិនា ឆ្នាំ២០២១ខាងមុខនោះទេ។ ដូចនេះ “ក្រុមហ៊ុនបានសម្រេចបញ្ចប់កិច្ចកុងត្រាជាមួយ កញ្ញាលឹម សុធាវី និង កំណត់សម្រេចដកហូតតំណែងលំដាប់រងទី១កញ្ញាឯក 1st Runner Up Miss Grand Cambodia 2020 ជាផ្លូវការចាប់ពីពេលនេះតទៅ” សូមបណ្តាអ្នកគាំទ្រទាំងអស់មេត្តាពិនិត្យមើលកិច្ចព្រមព្រៀងចុងក្រោយ និងកុងត្រាដែលភាគីខាងក្រុមហ៊ុនបានធ្វើរួមគ្នាជាមួយ ភាគីខាងកញ្ញាលឹម សុធាវី។
#MGC #MissGrandCambodia2020
#កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ2020″។ ជាមួយនឹងការដកហូតតំណែងយ៉ាងអាម៉ាស់នេះ បានធ្វើអោយកញ្ញាបានក្លាយជា បេក្ខភាពបវរកញ្ញា មួយរូបទៀតហើយ បន្ទាប់ពីកញ្ញា សេង រដ្ឋា មិនទទួលខុសត្រូវលើតួនាទី បង្កការលំបាកដល់អ្នកគ្រប់គ្រង ខណៈដែលហេតុផលដែលនាងមិនទៅប្រកួតគឺត្រូវគេដឹងថា ដោយសារតែនាងមមាញឹកនឹងការទទួលសិល្បៈ ដែលទំនងមិនចង់បន្តកុងត្រានាំអោយមានសម្ពាធ។ ការបោះបង់របស់នាង ត្រូវគេមើលឃើញថា នឹងធ្វើអោយនាងបាត់បង់ឱកាសក្លាយជាសិល្បការិនីដែលមានប្រវត្តិល្អ ហើយអាចនឹងធ្វើអោយក្រុមហ៊ុនដែលកំពុងធ្វើការជាមួយនាង មានការខ្លាចរអារ។ នើទោះជានាងឆ្លើយថាមិនអាចទៅប្រកួតព្រោះបញ្ហាសុខភាព និង គ្មានការត្រៀមខ្លួន តែប្រភពដែលស្និទ្ធិនឹងតារាស្រីរូបនេះ បានព្រលយថា គឺដោយសារតែក្រោយជាប់ជាបវរកញ្ញា ផលិតកម្មមហាហង្ស បានបើកដៃអោយនាងថតរឿង និង MV ដោយសេរី ខណៈដែលការថតម៉ូដ និង ស្ពតក៏កាត់តែ៣០ភាគរយ ហើយគឺកត់សម្គាល់ថា នាងទទួលបានការងារដល់ថ្នាក់ទទួលលែងចង់រួច។ លីម សុធាវី ត្រូវបានគេទម្លាយថា បើនាងទទួលប្រកួតនោះ ការងារដែលនាងទទួល និង ខូចបង់ ទើបធ្វើអោយសុខចិត្តមិនទទួលពាក្យរបស់ក្រុមហ៊ុន ហើយចុងក្រោយក៏ត្រូវក្រុមហ៊ុនសម្រេចដកមកុដ និង ឆៀង។ មានការលើកឡើងថា ការសម្រេចចិត្តរបស់នាង នឹងធ្វើអោយនាងរងការរិះគន់ ហើយឱកាសការងារដែលនាងកំពុងក្ដោបរាល់ថ្ងៃក៏នឹងរបូតផងដែរ ក្រោយពេលដំណឹងឆេះឆួលរឿងត្រូវគេដកមកុដ ស្ងប់ស្ងាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here