ម៉ង់ ចាន់កញ្ញា តារាចម្រៀងដែល មានទឹកដមសំឡេង ពិរោះរណ្តំ បានបង្ហាញការងារសិល្បៈ ជាបន្តបន្ទាប់នៅលើសិល្បៈ។ កញ្ញា មាន វត្តមានលេចមុខច្រើនលើកញ្ចក់ទូរទស្សន៍ហង្សមាស។លើសពីនេះ ក៏មានចម្រៀង មួយចំនួនជារបស់ផ្ទាល់ខ្លួនចេញប្រជែងទីផ្សារ។ បើទោះមិនទាន់ដល់ទីកម្រិតល្អតែ កញ្ញាមិនអស់សង្ឃឹមឡើយ។

ម៉ង់ ចាន់កញ្ញា បានតស៊ូ មិនងាករេទៅណានោះទេ នៅពេលដែលនាង បានមកដល់ចំនុចល្អ នៃទ្រនំហំបំផុតនៃផលិតកម្ម ដែលឈានមុខ។ បើទោះមានសមាជិកច្រើនបែបណា ក៏នាងនៅតែ បន្តភាពនៅអោយចុះសម្រុង នឹងគេ មិនមានការទើសទែងអ្វីនោះទេ។ នៅទីបំផុត ក្រោមការមើលឃើញ កញ្ញា មានឱកាសឆ្មក់បានទីផ្សារសិល្បៈគួរសម។ នាងរមែងចេញសម្តែង ខនសឺត តាមគោលដៅច្រើនដងក្នុងមួយខែៗ។ ពិសេសមានឱកាសឈោងចាប់ កម្មវិធីឡើងច្រៀងធំៗនាពេលបុណ្យទាន។

មានឱកាសបែបនេះហើយ ទើបម៉ង់ ចាន់កញ្ញា កម្រដើរចេញទៅកាន់ផលិតកម្មណា ខណៈនាងដឹងថាស្ថាប័ន ដែលនាងជ្រកក៏ជា កន្លែងមួយជួយរុញ អោយនាងប្រសើរបាន។ដូចពេលនេះគឺមានភាពប្រសើរជាងមុន បើនិយាយពីយីអ៊ុនសិល្បៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here