មានការធ្លាយដំណឹងថា តារាចម្រៀង ផន ស្រីខួច ស្រាប់តែត្រូវបានគេផ្តល់ តំណែង ជាគណៈកម្មាការ ប្រឡងចម្រៀងថ្មីមួយដែល ទូរទស្សន៍ហង្សមាសទើបតែបង្កើតឡើង។ នេះជាការចាប់អារម្មណ៍ថ្មី មួយទៀត ដែលការតស៊ូ ហែលឆ្លងនៅលើសិល្បៈ របស់ផន ស្រីខួចមានការដើរដល់ គោលដៅថ្មីមួយទៀត ដែលញាំងអោយភ្លឺចិញ្ចាច បន្តទៀតនៅពេលខាងមុខ។

ផន ស្រីខួច តារាចម្រៀងសំឡេងរណ្តំ ដែល អាចបត់បែនគ្រប់កាលៈទេសៈបាន។ នាងមានទេពកោសល្យ មិនចាញ់គេនោះឡើយ បើនិយាយពីសិល្បៈចម្រៀង នាងក៍ចេះខាងរាំរបាំដែរ។ ម្ល៉ោះហើយការដាក់ តារាស្រអែម ស្រស់រូបនេះជា គ្រូបង្វឹកនៅក្នុងការប្រឡង ចម្រៀងរដូលកាលទី១ ពិតជាសម បើយោងលើបាតសិល្បៈ និងបទពិសោធន៍ហែលឆ្លង លើនាវាសិល្បៈរបស់នាងអស់ជាច្រើនឆ្នាំ។

នៅមិនទាន់ដឹងថា វិញ្ញាសាប្រឡងចម្រៀង«Beat the Best» មានបែងចែកអ្វីខ្លះនោះទេតែ គេរំពឹងថាពិតជាទាញ អារម្មណ៍អ្នកតាមដាន។ អ្វីដែលរិតតែពិសេសនោះ គណៈកម្មាការផ្តល់តំណែង សុទ្ឋតែតារាចម្រៀងកំពូលៗ ក្នុងនោះ មាន ពេជ្រ សោភា និង លោក នី កូ ហើយពិធីករ ដំណើរការកម្មវិធី មាន ថន លក្ខិណា និង លោក សុខ រ៉ាសុី។. កម្មវិធី នេះកំពុងតែផ្សព្វផ្សាយពាណិជ្ជកម្មហើយ យុវវ័យកំពុងដាក់ពាក្យខ្លាំងណាស់។

<img src="https://postnewscambodia.com/wp-content/uploads/2021/02/IMG_20210206_065308_934.jpg" alt="" width="640" height="961" class="alignnone size-full wp-image-15281"

LEAVE A REPLY

Please enter your comment!
Please enter your name here