BN ទាញបានតារាចម្រៀង កែវ ច័ន្ទសម្ផស្ស ចូលយ៉ាងក្រឡើម

0

យោងតាមបទចម្រៀងដែលទើបបង្ហោះលើផេកក្ដៅៗរបស់ផលិតកម្ម BN បានបង្ហាះយ៉ាងច្បាស់ថា តារាចម្រៀងល្បីឈ្មោះ អ្នកនាង កែវ ច័ន្ទសម្ផស្ស បានក្លាយជាតារាចម្រៀងផ្លូវការរបស់ផលិតកម្មមួយនេះហើយ ដោយបទដំបូងរបស់អ្នកនាងក្រោមចំណងជើងថា “មាគ៌ាកម្ពុជា” ក្រោយដាក់បង្ហោះគឺទទួលបានការគាំទ្រគួរសម។ វត្តមានចូលកុងត្រារបស់អ្នកនាង កែវ ច័ន្ទសម្ផស្ស ធ្វើអោយគេកត់សម្គាល់ថ ផលិតកម្ម BN កំពុងប្រើយុទ្ធសាស្ត្រកៀងគរយកតារាជើងចាស់ ដែលមានទេពកោសល្យសិល្បៈ អោយក្លាយជាសមាជិករបស់ខ្លួនច្រើនឡើង ខណៈដែលមុននេះ តារាចម្រៀង លោក រិន សាវេត និង តារាចាស់វស្សាតែនៅមានប្រជាប្រិយភាពជាច្រើនទៀត បានក្លាយជាតារាកុងត្រា ដែលមិនខុសពីជួយពង្រឹងទីផ្សារដល់តារាទាំងនោះ អោយនៅតែមានសន្ទុះនោះ។ ផលិតកម្មមួយនេះ ក៏ប្រកាសថានៅមានតារាចម្រៀងល្បីឈ្មោះជាច្រើនទៀត ដែលនឹងបង្ហាញខ្លួនផងដែរ ដោយគ្រាន់តែផលិតកម្មបញ្ចេញម្ដងម្នាក់ៗ មិនគំហ៊ុកទាំងអស់ភ្លាមៗ៕




LEAVE A REPLY

Please enter your comment!
Please enter your name here