សុផា លីនដា ត្រៀមសម្រាលកូនមិនទាន់រៀបការ

0

មានការភ្ញាក់ផ្អើលតែម្តងដោយសារតែគេ បានឃើញនូវរូបភាពពពោះរបស់ តារាសម្តែងសូផា លីនដាដែល មហាជនដឹងត្រឹមថាបានភ្ជាប់ពាក្យ។ ពេលនេះក្លាយជាតារាស្រីមួយដួងទៀតដែលពពោះមុនពេលរៀបការ។ អ្នកណាក៏នឹកស្មានមិនដល់ឡើយ បើមិនឃើញរូបភាពនេះទេ។

តារាសម្តែងនាង សូផា លីនដា បាននឹងកំពុងត្រៀមសម្រាលកូនជាលើកដំបូងរបស់ខ្លួននាពេលខាងមុខនេះ បន្ទាប់ពីនាងបានភ្ជាប់ចំណងស្នេហ៍ជាមួយបុរសខ្មែរសញ្ញាតិអាមេរិក ហើយបានឈានដល់ដល់ពិធីភ្ជាប់ពាក្យកាលពីកន្លងទៅ ។

ក្នុងពេលដែលអ្នកទាំងពីរនៅមិនទាន់កំណត់ពីគម្រោងចូលរោងការនៅពេលណានៅឡើយ។ ការពពោះរបស់តារាសម្តែង និងបង្ហាញម៉ូតរូបនេះត្រូវបាននាងទម្លាយឲ្យដឹងជាសាធារណះតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២១នេះ ដែលបានធ្វើឲ្យមហាជនសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារស្ងាត់ៗនាងបែរជាមានកូនជិតគ្រប់ខែទៅហើយ។ឈុតក្រហមតុបតែងជាកូនក្រមុំចិនប្រមាណជា៤សន្លឹកត្រូវបាន សុផា លីនដា បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ក្នុងនោះនាងបានបង្ហាញក្បាលពោះបញ្ជាក់ពីការពពោះជិតគ្រប់ខែ ដោយអមភ្ជាប់ជាមួយសារថា ឆ្នាំថ្មី សមាជិកថ្មី។
សុផា លីនដា ក៏បានថា នាងពិតជាកំពុងពពោះកូនដំបូងប្រាកដមែន ដោយកូននៅក្នុងផ្ទៃរបស់នាងគឺជាកូនស្រី ហើយនាងបានពពោះប្រមាណជា៧ខែហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here