ពិធីការិនី ហុិន ច័ន្ទនិរត្ន័ បានរំលឹកនូវការបង្ហូរទឹកភ្នែកជាលើកដំបូង អោយគេឃើញ នៅលើបណ្តាញសង្គម ដែលជម្រុញអោយគេឯងចាប់អារម្មណ៍។ កញ្ញា បានអួលដើមក បំផុតនៅពេល គេសួរនាំរឿងជាមួយឪពុកម្តាយ និងភាពលះបង់ជាមួយអ្នកមានគុណ។

ហុិន ច័ន្ទនិរត្ន័ បានអួលដើមក មិនតិចនោះទេពេលរំលឹកដល់រឿង នាងនិងគ្រួសារ។ និរត្ន័លើកឡើងថា សម្រាប់ខ្ញុំមិនសូវចង់បង្ហាញនូវ អ្វីដែលខ្លួនពិបាកចិត្ត ដាក់នៅលើបណ្តាញសង្គម និងនៅលើប្រពន្ឋ័ផ្សព្វផ្សាយអ្វីទាំងអស់។ ការណ៍ពិតជីវិតនាងគឺមិនខុសពីអ្នកដ៍ទៃ តែងតែជួបខ្លះៗអំពីអ្វីដែលពិបាកចិត្ត។ប៉ុន្តែយើងត្រូវរក គន្លឹះដោះស្រាយហើយ ចែករំលែកការលំបាក ខ្លះអោយអ្នកចិត្តដិតបានដឹង ដើម្បីកុំអោយបាក់ទឹកចិត្តបើអាចធ្វើបាន។ចំណែក នាងរវាងអ្នកមានគុណ គឺចង់ផ្តាំទៅគាត់ថា កូនទាំង២ នឹងធ្វើអ្វីអោយលោកសប្បាយចិត្ត លោកទាំង២ចាស់ហើយ ចឹងគួរសម្រាកអោយបានច្រើនហើយ ប្អូនប្រុសក៏ចាប់ផ្តើមមានការងារ ។ ដូចនេះលោកទាំង២មិនបាច់បារម្មណ៍នោះទេ។

តស៊ូយ៉ាងលំបាកនិរត្ន័ បានទិញផ្ទះរស់នៅ យ៉ាងមានសុភមង្គល ជុំជាមួយគ្រួសារ។ លះបង់ជាមួយគ្រួសារចង់អោយ បានសុខរឹងមាំនេះហើយ ដែលពន្យាពេលអោយ ហុិន ច័ន្ទនិរត្ន័ គិតគូរឿងជីវិតគូស្រករដោយចាំបាចយកពេល មកជួយអ្នកផ្ទះជាងគិតលើជីវិតឯកជន ។ នាងក៏រំពឹងថា បុរសក្នុងសុបន្តិក៏ ចេះអោយតម្លៃដូចនាងអោយតម្លៃឪពុកម្តាយនាងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here