សុី សុី បង្អួតសម្រស់ ខណៈពេលកូវីតផ្ទុះឡើង

0

តារាសម្តែង និងជា តារាម៉ូដែល កញ្ញាសុី សុី នៅតែបង្ហាញនូវសកម្មភាពសិល្បៈ ដោយនាងនៅបន្តការ សម្តែង មិនទាន់បោះបង់។ ប្រសិនបើលោកអ្នកដឹង អំពីការងារខាងក្រៅ ពិតជាលាន់មាត់សរសើរហើយ យល់ថាពិតជាមានចំនេះល្អ បើមិនដូចនេះទេច្បាស់ជា មិនជាប់តំណែងនេះឡើយ។

កញ្ញា សុី សុី រមែងបង្ហាញមុខ តាមរយៈបទចម្រៀង ខារ៉ាអូខេ ជាច្រើនបទមកហើយ ព្រោះតែឃើញថា នាងមានដងខ្លួនសិចសុី និងមានសម្រស់ស្រស់សោភា ជាមួយទេពកោសល្យល្អ។ បើទោះជានាងមមាញឹក ការងារផ្នែកនារី អាកាសចរណ៍ ក៏នាងមិនចោលការសម្តែង ដែលស្រឡាញ់ពេញចិត្ត មិនហ៊ានបោះបង់។

សុី សុី ដែលក្លាយជា នារីអាកាសចរណ៍ បម្រើការងារ នៅលើយន្តហោះ ពិតជាមិនធម្មតាឡើយ ដែលមុខងារនេះទាល់តែមាន ចរិកទន់ភ្លន់ រួសរាយហើយ អាចនិយាយភាសាបានល្អទើប ជាប់ការងារនេះ។ យ៉ាងណា ក៏ល្បីថា តារារូបស្អាតសុី សុី មានអ្នកតាមចងស្នេហ៍ មិនតិចនាក់ទេ ដោយមិនដឹងថានាងរើសយកបុរសរូបណា ជាគូរ។

LEAVE A REPLY

Please enter your comment!
Please enter your name here