ធ្មេចបើកៗ លោកស្រី អ៊ឹម សុគន្ធា វាយលុកទីផ្សារបាន១ឆ្នាំបាត់

0

គិតត្រឹមថ្ងៃទី៨ មីនា ឆ្នាំ២០២១ អ្នកស្រី អ៊ឹម សុគន្ធា ម្ចាស់ផលិតផល HK7 បានចរាចរផលិតផលរបស់ខ្លួនបានរយៈពេល១ឆ្នាំហើយ ខណៈដែលពេញរយៈពេល១ឆ្នាំនេះ ផលិតផលរបស់អ្នកស្រី ដណ្ដើមបានទីផ្សារយ៉ាងខ្លាំងក្នុងវិស័យអនឡាញ។ បន្ទាប់ពីបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំដំបូងនេះ អ្នកស្រីក៏ប្រកាសថា នឹងនាំចូលផ្ដាច់មុខនូវផលិតផលផ្សេងបន្ថែមទៀត បំពេញតម្រូវការភ្ញៀវផងដែរ។

អ្នកស្រី អ៊ឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុនHK7 បានថ្លែងបញ្ជាក់ថា ពេញរយៈពេល១ឆ្នាំកន្លងទៅ ផលិតផលរបស់អ្នកស្រីទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ដោយផលិតផលរបស់HK7 ដណ្ដើមបានទាំងទីផ្សារអ្នកប្រើប្រាស់ក្នុងស្រុក និង ក្រៅស្រុក ខណៈដែលតំណាងចែកចាយក្នុងស្រុក ក៏មានអ្នកកាត់កញ្ចប់តម្លៃ១០ម៉ឺនដុល្លារច្រើននាក់ ដែលបង្ហាញពីការរីកចំរើនរបស់ក្រុមហ៊ុន។ បន្ទាប់ពីលើកទឹកចិត្តអ្នកលក់ឆ្នើមដោយទទួលបានម៉ូតូ ZomerX អ្នកស្រីក៏នឹងបន្តផ្ដល់ជារថយន្តដល់អ្នកតំណាងឆ្នើម ក្នុងឱកាសគម្រប់ខួប១ឆ្នាំរបស់ផលិតផលផងដែរ។ អ្នកស្រីថា បានត្រៀមរួចហើយ គឺនឹងប្រគល់រថយន្តឡិចស៊ីស៤៥០ច្រើនគ្រឿងសម្រាប់ផ្ដល់ជូន។ ដោយឡែកក្នុងឱកាសអបអរសិទ្ធិនារី៨ មីនា នៅក្នុងឆ្នាំនេះ ផលិតផល HK7 ក៏មានប្រូម៉ូហ្សិនបញ្ចុះតម្លៃជូនអតិថិជនផងដែរ ដោយរាល់ព័ត័មាន គឺមានបញ្ជាក់លើផេកផ្លូវការរបស់ HK7។

LEAVE A REPLY

Please enter your comment!
Please enter your name here