អ្នកធ្លាប់មានដានមុននេះជាមួយ លោក កក្កដា សោភ័ណ្ឌ ប្រញាប់យកសំណាកធ្វើតេស្តកូវីដ១៩

0

នៅទីបំផុត លោកកក្កដា សោភ័ព្ឌ ដែលជាអតីត ព្រះសង្ឃ និងបានលាលែងហើយ បានក្លាយជាជនធម្មតា ត្រូវបានរកឃើញកូវីដវិជ្ជមាន ពេញលេញ។ បញ្ហាថ្មីមួយទៀតនេះកំពុងតែ បន្ថែមភាពភ័យបារម្មណ៍ គួរអោយលំបាក។
នៅលើអាក់ខោន ហ្វេសបុកលោក កក្កដា សោភ័ណ្ឌ បាន បង្ហោះសារថា «Update to my health ! ខ្ញុំកក្កដា សោភណ្ឌ័ បានទទួលលទ្ធផលពីគ្រូពេទ្យថា ខ្ញុំ Positive, មានផ្ទុកមេរោគ Covid-19 នេះពិតមែន។
អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ…។ ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹង ពង្រឹងស្មារតីអោយបានល្អ រងចាំការព្យាបាល ។

សូមទោសអ្នករាល់គ្នាផង… បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេស វាជារឿងមិនល្អទេ សុខចិត្តអោយអ្នកទាំងអស់គ្នាជេខ្ញុំ…។
សូមទោសមិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខអោយ.. សូមមេត្តាទៅពិនិត្យសុខភាពដែលនៅជិត នឹង ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល កុំអោយស្តាយក្រោយដូចខ្ញុំ។
មណ្ឌលសុខភាពចាក់អង្រែ #COVID19 #Sorry»៕

ក្រៅពីប្រកាសសូមទោស និងស្តាយក្រោយ ដែលបានឆ្លងកូវីដ អតីតសង្ឃនេះ ក៏បាន ប្រកាសឲ្យមិត្តភក្តិ និងអ្នកបានជួបរួបគេទាំងអស់ ទៅពិនិត្យសុខភាព និងស្តាប់តាម ការណែនាំរបស់រាជរដ្ឋាភិបាល។
បញ្ហានេះ មិនអាចលេងសើចបានទេ ហើយបងប្អូនយើង គួរតែតាមដាន និងស្តាប់តាមការណែនាំពី ក្រសួងសុខាភិបាល និងរដ្ឋាភិបាល។ ត្រូវមានអនាម័យខ្ពស់ ហើយរក្សាគម្លាត អោយឆ្ងាយពីគ្នា។ មិនត្រូវជុំៗគ្នាឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here