រហូតមកទល់ពេលនេះ ពេជ្រ សោភា អាការៈ ជំងឺរីករាលដាល កូវីដ នៅមិនមានភាពវិជ្ជមានទេ។ អ្នកនាង មានសុខភាពល្អនៅឡើយ ហើយមិនឆ្លងនោះទេ។ ប៉ុន្តែអ្នកនាង បានកំណត់ទិសដៅមុតមាំថា នឹងរឹងមាំយកឈ្នះជំងឺ ប្រសិនបើមានការឆ្លងមែនហើយ ក៏ដាក់ផែនការនៅពេទ្យដែរ។

សោភា និយាយថា បើសិនជានាងឆ្លងកូវីដ-១៩ ដូចមិត្តភក្ដិដែរនោះ នាងនឹងមិនតក់ស្លុត រហូតដេកមិនលក់ឡើយ គឺត្រូវតែទៅព្យាបាលតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះថា ជំងឺនេះអាចព្យាបាលជា ។សោភា បន្ថែមថា បើនាងទៅព្យាបាលជំងឺកាចសាហាវនោះ នាងក៏ត្រូវយកឧបករណ៍តន្រ្ដីមួយចំនួន ទៅជាមួយផងដែរ ដើម្បីកុំឲ្យអផ្សុក ពិសេស គឺនៅទីនោះ នាងនឹងឆ្លៀតនិពន្ធបទចម្រៀងឲ្យបានច្រើន។

យ៉ាងណា មានការលុបចោលគម្រោងថត MV បទថ្មីៗរបស់ពេជ្រ សោភា ដោយសារតែកូវីដ-១៩ នេះ ស្របពេលដែលតារាចរួមក្រុមជាមួយសោភា ដល់ទៅ៤ដួងហើយ ដែលបានតេស្ដឃើញវិជ្ជមានកូវីដ-១៩ ក្នុងនោះ មានដូចជា សុគន្ធ និសា, វី ឌីណែត, ចាន់ កែវនិមល និងណុប បាយ៉ារិទ្ធ កំពុងស្ថិតនៅព្យាបាលពីក្រុមគ្រួពេទ្យជំនាញ ចំណែកតារាកំប្លែងស្រី អ្នកនាងអ៊ីត ក៏បានឆ្លងជំងឺកូវីដ-១៩ ផងដែរ។

i

LEAVE A REPLY

Please enter your comment!
Please enter your name here