តារាហង្សមាសជាច្រើន បានសម្រុកចេញទៅធ្វើចត្តាឡីស័ក ដើម្បីស្វែងលទ្ឋផល វិជ្ជមាន ឬអវិជ្ជមាន។ ប៉ុន្តែខេមរៈ សិរីមន្តត្រូវបាន អះអាងថា សុខភាពមិនអី និងមិនបាច់ព្យាយាមចេញ ទៅយកសំណាកធ្វើតេស្តឡើយ ដោយសាមីខ្លួននៅតែជឿថា សុខភាពសមប្រកបល្អធម្មតា។

ពេលគេកំពុង ព្យយាមសម្រាកព្យាបាលជាយ៉ាងណា អ្នកសិល្បៈមួយចំនួនបានលើកឡើងថា ខេមរៈ សិរីមន្ដ ក៏សម្រុកថត MV ច្រើនបទដែរ សម្រាប់បុណ្យចូលឆ្នាំខ្មែរ ២០២១ ហេតុនេះហើយដើម្បីឲ្យក្រុមអ្នកគាំទ្រអស់ក្ដីបារម្ភ និងឈប់សង្ស័យទៀតលោកសិរីមន្ត គួរតែទៅតេស្ដដើម្បីឲ្យដឹងថា លោកពិតជាគ្មានផ្ទុកកូវីដ-១៩ ពិតប្រាកដមែន។ប៉ុន្ដែលោកភារុណ បញ្ជាក់ថា ខេមរៈ សិរីមន្ដ មិនចាំបាច់ ឬគ្មានគម្រោងទៅតេស្ដរកកូវីដ-១៩ នោះទេ ព្រោះថា លោក ក៏ដូចជាលោកសិរីមន្ត គ្មានពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ នោះឡើយ អីចឹងគ្មានការព្រួយបារម្ភនោះទេ។

គិតមកទល់ពេលនេះ តារាល្បីៗនៅកម្ពុជា ជាច្រើនរកឃើញកូវីដ១៩ ធ្វើអោយខែ មិនា ឆ្នាំ២០២១នេះ ក្លាយជាខែសាងព្រឹត្តិការណ៍សំខាន់មិនធ្លាប់ជួប និងជាប្រវត្តិសាស្ត្រ។ សូមបងប្អូន គោរពបទបញ្ជាតាមក្រុមគ្រូពេទ្យបង្ហាញ អោយបានល្អ រក្សាអនាម័យ និងគម្លាតអោយបានគ្រប់ពេល ពាក់ម៉ាស់ និងមានជែល ឬអាល់កុលដាក់តាមខ្លួនជានិច្ច។

LEAVE A REPLY

Please enter your comment!
Please enter your name here