ស្រីស្អាត ណាតាយ៉ា ដឹកដៃឌីជេ ខេកបំបែក MVថ្មី ដោយធាថាប្លែក

0

កញ្ញាណាតាយ៉ា តារាសម្តែងដ៏ស្រស់សោភា បានពេញចិត្តជាខ្លាំង ក្នុងការសហការជាមួយ ឌីជេខេក បំបែកបទចម្រៀង អឹមវីថ្មី ក្រោមស្នាដៃផលិតរបស់លោកខេក ។ បទចម្រៀងកាយវិការនេះ ម្នាក់ៗរំពឹងទុកថាទាក់ទាញ ព្រោះលាយភាពពិសេសនៅក្នុងនោះ។

ឌីជេ ខេក នៅមិនទាន់ទម្លាយអោយដឹងថា ចំណងជើងបទចម្រៀងខាងលើមានឈ្មោះពិតអ្វីឡើយ។ លោកចង់អោយទស្សនិកជនរង់ចាំតាមដាន ហើយឈុតឆាក និងការសម្តែង មានរំលេចស្ទីលបែបរឿងបុរាណ ស៊ុនអ៊ូខុង ដោយលោកជាអ្នកដើរតួជាប៉ាជេ។ ជាពិសេសលោកបានសម្តែងបទនោះ ឆ្លៀតបញ្ចូលរូបភាពទឹកផ្លែឈើដែលមានគុណភាពមួយមកបង្ហាញ ។ ការលើកយកនេះត្រូវបានលោកលើកឡើងថាដើម្បីសុខភាពប្រជាជន ទូទៅគ្រប់វ័យ។

នៅក្នុង MV បទចម្រៀងថ្មីនេះ ត្រូវបាន ឌីជេ ខេក ប្រាប់ឲ្យដឹងទៀតថា លោកបានបញ្ចូលនូវឈុតឆាកប្លែកៗជាច្រើន ក្នុងនោះមានឈុតយក្សាវាយជាមួយនឹងជ្រូកប៉ាជេ ដែលមានរូបលោកជាអ្នកសម្ដែងផ្ទាល់ ខណៈដែលបទចម្រៀងត្រៀមនឹងចេញនេះ នឹងមិនធ្វើឲ្យទស្សនិកជន អ្នកទស្សនា ខកចិត្តនោះឡើយ។

DJ Cake បានបន្តទៀតថា លោកបានផ្អាកមិន ចេញបទចម្រៀង អស់រយៈពេលជាច្រើនខែមកហើយ ព្រោះតែលោកជាប់រវល់នឹងការងារផ្ទាល់ខ្លួន ជាពិសេសគឺការងារជំនួញរកស៊ីរបស់លោក ដោយថ្មីៗនេះ លោកបាននាំចូលនូវផលិតផលទឹកផ្លែឈើ Cherry Juice មកពីប្រទេសកាណាដា ដើម្បីចរាចរលក់លើទីផ្សារនៅក្នុងប្រទេសកម្ពុជាផ្ដាច់មុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here